កណ្ដាល៖ រមណីយដ្ឋាន រាជិនីលង្វែក (Reachny LongVek) គឺជារម្មណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាព ជាគម្រោងកំពុងតែសាងសង់ នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា មានចម្ងាយជាង ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល ចូលតាមក្លោងទ្វារវត្តពោពិកំបោរ។
សួនឧទ្យានបុរាណលង្វែកខ្នាតយក្យនៅអាស៊ី នៅក្នុងប្រទេសកម្ពុជា គឺជាគម្រោងកំពុងតែសាងសង់ ដោយ លោក ស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់បានឃើញពីសម័យលង្វែកយ៉ាងណានោះ បានររៀបចំរមណីយដ្ឋាននេះ នៅជិតបន្ទាយលង្វែងចាស់ មានចម្ងាយប្រមាណ ៦០០ម៉ែត្រ។
លោក ស្រី សៀង ចាន់ហេង ដែលជាស្ថាបនិកគម្រោងសាងសង់ រមណីយដ្ឋានបែបប្រវត្តិសាស្រ្តបានថ្លែងកាលពី ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងគម្រោងផ្ទាល់បានឱ្យដឹងថា ការសាង់សងរមណីយដ្ឋានបែបប្រវិត្តិសាស្រ្តនេះឡើង ដើម្បីឱ្យកូនខ្មែងជំនាន់ក្រោយបានស្គាល់ និងដឹងថាសម័យនោះមានលក្ខណៈដូចម្ដេច។
លោក ស្រី អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានបញ្ជាក់ថា ការដែលដាក់ឈ្មោះ «រាជិនីលង្វែក» ដើម្បីចង់រម្លឹកពីបុត្រីស្ដេចជំនាន់នោះ ថាសម័យបន្ទាយលង្វែក ជាទឹកដីសក្តិសម ជាពិសេសបន្ទាយលង្វែកពោរពេញទៅដោយព្រៃឬស្សីគ្រប់ប្រភទ និងលម្អដោយថ្មធម្មជាតិ។
ស្ថាបនិករមណីដ្ឋាននេះ លោក ស្រី សៀង ចាន់ហេង បានបន្តឱ្យដឹងទៀតថា បន្ទាយលង្វែកសម័យនោះ ពោរពេញដោយព្រៃឬស្សី ដែលមានឬស្សីព្រិច និងបន្លា ដោយឡែកបន្ទាយលង្វែកយើងមាន ឬស្សីគ្រប់ប្រភេទ ដូចជា ឬស្សីផ្អែម បន្លា ឬស្សីយក្ស ឬស្សីពីងពង់ និងជាច្រើនប្រមាណ ១២ប្រភេទ ដើម្បីជាការទាក់ទាញ ជាម្លប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក ស្រី ថា ទន្ទឹមនឹងនេះ ក៏មានរៀបថ្មភក់គ្រប់្រភេទដែលបានដឹកជញ្ចូនមកពីបណ្ដាចំនួន ៩ខេត្ត ក្នុងនោះមានខេត្តបាត់ដំបង ពោធិ៍សាត់ ព្រះវិហារ តាកែវ ក្រចេះ ដែលជាថ្មធំៗ យកមករៀបផ្ដុំជាផ្ទាំងសិលា ប្រាសាទ ស្ពានជាដើម។
«ជារួមសំណង់ដែប្រើនៅទីនេះ ជាថ្មសុទ្ធជាប្រវត្តិសាស្រ្តមិនប្រើបេតុទេ ដើម្បីជាការទាក់ទាញនិងឱ្យតម្លៃសក្ដិសមជារមណីយដ្ឋាន រាជិនីលង្វែក»។ បើតាមការបញ្ជាក់បន្តរបស់ស្ថាបនិក គម្រោងរមណីដ្ឋាន «រាជិនីលង្វែក» បានបន្តទៀតថា ធ្លាប់សម័យលង្វែកពោរពញដោយព្រៃឬស្សី ហើយអ្កកខ្លះក៏ថាសម័យលង្វែងបានបាកបែក ដោយចាញ់បោកបច្ចាមិត្រ យកប្រាក់ឌួងទៅបាចក្នុងព្រៃឬស្សី ដើម្បីឱ្យប្រជាជនកាប់ព្រៃឬស្សីនោះចោល។
អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានបន្តទៀតថា ប៉ុន្តែធាតុពិត ម្នាក់ៗមិនបានឱ្យតម្លៃនៅសម័យលង្វែកទេ ថានៅសម័យលង្វែកពោរពេញទៅដោយអ្វីខ្លះ គឺសម័យលង្វែកមានរាជធានីដ៏ធំ ដែលបានរៀបចំឡើងពីថ្មភក់ ដូចដែលយើងកំពង់តែធ្វើនេះដូច្នេះដែរហើយ យើងមិនបានដឹង។ ហេតុដូចនេះហើយ ការបង្កើតរមណីដ្ឋានបន្ទាយលង្វែកឱ្យយើងបានដឹង និងចង់គ្រើនរម្លឹកឡើងវិញឱ្យកូនខ្មែរបានដឹងថា ថាសម័យលង្វែកមានអ្វីខ្លះ។
«បើគ្មានសម័យរាជធានីលង្វែកទេ យើយក៏គ្មានសម័យនេះទេ ពីព្រោះសម័យនោះបុព្វបុរសុយើងបានប្រឹងប្រែងតស៊ូជាច្រើនដូចប្រវិត្តិសាស្រ្តបានចារ ដូចជាប្រវិត្តិលោកតាឃ្លាំងមឿង បានបូជាជីវិតធ្វើជាទ័ពខ្មោចដើម្បី សង្គ្រោះប្រទេសជាតិ»។ បើតាមការបញ្ជាក់បន្តទៀតរបស់ លោក ស្រី សៀង ចាន់ហេង។
ស្ថាបនិកគម្រោងយក្សរូបនេះថា ដូច្នេះ កន្លែងនេះបង្កើតបន្ទាយលង្វែកឡើង ខ្ញុំមានមហិតា ដូចជាវិញ្ញាណបានគិត បែងចែករៀបចំក្នុងរមណីយដ្ឋានលង្វែក ដើម្បីរម្លឹកអតីតកាល ដែលវីរៈព្រះមហាក្សត្រយើងបានពលីជីវិតសង្គ្រោះប្រទេសជាតិ បានសេចក្ដីសុខមកដល់បច្ចុប្បន្ន ជាពិសេសគឺមានអ្វីៗទាំងអស់។ មិនមែនមានតែសស័យអង្គរទេដែលទុកប្រាងប្រាសាទទុកឱ្យកូនខ្មែរជំនាន់ក្រោយ ប៉ុន្តែសម័យលង្វែកក៏មានរាជធានីដ៏ធំស្កឹមស្កៃផងដែរ។
បើតាមលោក ស្រី ស្ថាបនិកដដែល និងជាអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បន្ថែមថា ក្នុងនោះដើម្បីទាក់ទាញក្នុងរមណីយដ្ឋាន យើងដាំដើមឬស្សីជាសួនលម្អ ដែលមានប្រមាណ ១៥ម៉ឺនដើម លើផ្ទៃដីជាង ១០០ហិកតា ក្នុងនោះផងដែរ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ក៏មានដាំសួងស្លា និងផ្កាគ្រប់ប្រភេទ ជាពិសេសការកសាងសំណង់សមិទ្ធិផលបុរាណ។ ជាមួយគ្នានោះក៏មាន សង់ប៉មមួយសម្រាប់ផ្សងសំណាង។ សង្ឃឹមថាភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកលេងម្ដងហើយនឹងមកម្ដងទៀត។
សូមបញ្ជាក់ថា រមណីយដ្ឋាន «រាជិនីលង្វែក» វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាព មានរៀបចំកន្លែងកម្សាន្តបែបចម្រុះ ដូចជា៖
ទីទទួលសម្បត្តិមហាសាលមានវិមានបុរាណ ៤ខ្នង (វិមានខេមា), ដំរីមហិមា (កុជសាមង្គល ទទឹង ២០ម៉ែត្រ គុណនឹង កំពស់ ១៥ម៉ែត្រ) ដែលអាចឱ្យមនុស្សឡើងបានចាប់ពី ៤០ ទៅ ៦៧០នាក់ ដើម្បីទស្សនាពេលថ្ងៃរះ និងថ្ងៃលិច, ប្រាសាទក្នុងទឹក និងមានច្រកចូលក្រោមទឹក, រហាត់ទឹកយក្ស, វេទិកាចំប៉ី, វិមានបុរាណ, វិមានលោកយាយជំទាវម៉ៅ ដែលនៅតាមបណ្ដោយទន្លេសាប។
ក្នុងគម្រោង ដីពាណិជ្ជកម្ម និងចែកតាមតំបន់តំបន់សម្រាប់ធ្វើអាជីវកម្មដូចជា៖ សម្រាប់អ្នកដែលចង់ទិញដីរកស៊ីលក់ដូរ, ធ្វើផ្ទះនៅបែបលម្ហែ ឬក៏ទុកជួលក៏បាន, សួនវង្វេង, ក្លិប បារ (Pub Village), ភូមិម្ហូបអាហារ (Food Village), ស្មូន (សូន្យរូប), កន្លែងហាត់គុណល្បុក្តតោបាញ់ធ្នូរបុរាណ, តំបន់អាចបើកហាងទំនិញ ឱសថស្ថាន គ្រឿងសំអាង ។ល។, តំបន់អាំងសាច់ BBQ លក្ខណៈគ្រួសារ៕
ដោយ៖ Moeun Dyna