Register Already an agent ? Login

គម្រោងកែលម្អផ្លូវ ៣ខ្សែ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST សម្រេចបានជាង ៨០%

កណ្ដាល៖ ផ្លូវទាំង ៣ខ្សែ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន មានប្រវែងសរុប ១៤,៣៩៦ម៉ែត្រ គ្រោងនឹងក្រាលកៅស៊ូស្រទាប់ទី១ ឱ្យបានមុនខែមេសា ខាងមុខនេះ។ បើយោងតាមក្រសួងអភិវឌ្ឍន៍ជន។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីជំនាញ បានទៅពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៣ខ្សែ នៅខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ការចុះពិនិត្យគម្រោងកែលម្អផ្លូវទាំង ៣ខ្សែនេះ រួមមាន៖

ខ្សែទី១ មានប្រវែង ៣ ៩៨៤ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី១៩ ទៅភូមិស្វាយរំពារ ឃុំវត្តចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល លទ្ធផលសម្រេចបានប្រមាណ ៨៣ភាគរយ។

ខ្សែទី២ មានប្រវែង ៦ ៥៨៧ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ មានភូមិអំពិលទឹក ភូមិក្រោលគោ និងភូមិព្រែកឫស ក្នុងភូមិសាស្រ្ដ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល លទ្ធផលសម្រេចបានប្រមាណ ៨៣ភាគរយ។

ខ្សែទី៣ មានប្រវែង ៣ ៨២៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៥ភូមិ គឺភូមិស្វាយមាស ទៅភូមិឈូក ភូមិសន្លុង ភូមិព្រៃលាក់ម្ចាស់ និងភូមិថ្មី ឃុំវិហារសួគ៌ និងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លទ្ធផលសម្រេចបានប្រមាណ ៦០ភាគរយ៕

ដោយ៖ Moeun Dyna