ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ) ទៅម្ចាស់ក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៅភូមិ១ (ទីតាំងនៅតាម បណ្តោយផ្លូវលេខ៧០) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅភូមិ១។ បើតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីជូនដំណឹងខាងលើ ដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់កាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់ខាងលើនេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ៕
ដោយ៖ Moeun Dyna