Register Already an agent ? Login

ប្រព័ន្ធធារាសាស្រ្តអន្សោងក្នុងខេត្តព្រៃវែងជាង ៥គីឡូម៉ែត្រ សម្រេចបានជិត១០០% ស្រោចស្រពផ្ទៃដីស្រូវចំនួន ១៥១០ហិកតា

ព្រៃវែង៖ ប្រព័ន្ធធារាសាស្រ្តស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមានប្រឡាយមេ ១ខ្សែ ប្រវែង ៥៥៤០ម៉ែត្រ សំណង់សិល្បការចំនួន ២៨កន្លែង ស្ថានីយបូមទឹក ១កន្លែង មានម៉ូទ័របូមទឹកចំនួន២ និងអគារសហគមន៍កសិករប្រើប្រាស់ទឹក១ សម្រេចលទ្ធផលប្រមាណ ៩៧ ភាគរយ។

អនុគម្រោងប្រព័ន្ធធារាសាស្រ្តអន្សោង ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផ្តល់ផលប្រយោជន៍ដល់ប្រជាជនដូចជា ផ្តល់ការស្រោចស្រពផ្ទៃដីស្រូវចំនួន ១៥១០ហិកតា រំដោះទឹកជំនន់ និងជាផ្លូវចរាចរក្នុងការដឹកកសិផលពីឃុំមួយទៅឃុំមួយ។ អ្នកទទួលផលចំនួន ៣ឃុំ មានឃុំកំពង់ត្របែក ឃុំអន្សោង និងឃុំប្រាសាទ គ្រួសារចំនួន ៨៥៤គ្រួសារ មនុស្សចំនួន ៤០៩៩នាក់។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អមដំណើរ រដោយ នាយកកម្មវិធី ប្រធានគ្រប់គ្រងកម្មវិធី មន្ត្រីជំនាញ របស់ក្រសួងធនធានទឹក ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី និងអង្គភាពអនុវត្តគម្រោងខេត្តព្រៃវែង បានចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងកម្មវិធីំជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) អនុគម្រោងខាងលើ៕

ដោយ៖ Moeun Dyna