Register Already an agent ? Login

រដ្ឋបាលខេត្តរតនគិរី ចែកបណ្ណកម្មសិទ្ធិលក្ខណៈជាប្រព័ន្ធ ដោយមោឃភាពបណ្ណស្លាបមាន់ នៅឃុំលំជ័រ ស្រុកអូរយ៉ាដាវ

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នឹងចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ) ទៅម្ចាស់ក្បាលដីនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅមុខផ្សារអូរយ៉ាដាវ។ បើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តរនគិរី បញ្ជាក់ថា «ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកនៅក្នុងតំបន់ខាងលើ នឹងត្រូវអស់សុពលភាព ចាប់ពីថ្ងៃចែកបណ្ណលក្ខណៈជាប្រព័ន្ធនេះ»៕

ដោយ៖ Moeun Dyna