Register Already an agent ? Login

ក្រសួងរៀបចំដែនដី បានចេញគោលការណ៍រឹតបន្តឹងការវាសវែងដី ការផ្ដល់កម្មសិទ្ធិ និងជួលដីរដ្ឋឱ្យទៅឯកជន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោក ជា សុផារ៉ា បានចេញគោលការណ៍រឹតបន្តឹង នៃនិតិវិធីវាសវែងក្បាលដី ក្នុងការផ្ដល់កម្មសិទ្ធិ និងការជួលដីរដ្ឋទៅឱ្យឯកជន។ បើតាមលិខិតជូនដំណឹងក្រសួរៀបចំដែនដីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

«ការដាក់ចេញគោលការណ៍នេះ ដើម្បីបញ្ជៀសបញ្ហាដែលបានកើនឡើងជាបន្តបន្ទាប់ដូចជា ការផ្ដល់កម្មសិទ្ធ ឬជួលដីរដ្ឋឱ្យឯកជនដោយគ្មានការផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី និងការវាស់ក្បាលដីមិនត្រឹមត្រូវ ព្រមទាំងបញ្ហាជាន់ក្បាល់ដីគ្នា ហើយនិងវិវាទដីធ្លីផ្សេងៗជាដើម»។ បើតាមការបញ្ជាក់នៅក្នុងលិខិតខាងលើ។

ក្រសួងបានបន្តថា គោលការណ៍នៃនិតិវិធីដែលត្រូវអនុវត្តមាន ៤ ដើម្បីឱ្យដំណើរការលើវាស់វែងដីមានប្រប្រសិទ្ធភាព និងរលូនគឺ៖ ទី១-រាល់ការវាស់វែងក្បាលដី ត្រូវអនុវត្តនិងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ ក្នុងការវាស់វែងកំណត់ព្រំក្បាលដីស្របតាមមាត្រា២២៩ និងមាត្រា២៣៥ នៃច្បាប់ភូមិបាល។

រីឯទី២-រដ្ឋបាលរាជធានី-ខេត្ត ត្រូវប្រគល់ភារកិច្ចជូនមន្ទីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីរាជធានី ខេត្ត ចុះវាស់វែង និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដី។

ចំណែកទី៣-រាល់ទិន្នន័យវាស់វែងក្បាលដីដើម្បីផ្តល់កម្មសិទ្ធិ ឬជួលដីរដ្ឋឱ្យឯកជន ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ពិនិត្យនិងផ្ទៀងផ្ទាត់ជាមុនសិន ព្រោះអគ្គនាយកដ្ឋានជាអ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យសុរិយោដីទូទាំងប្រទេស។ និងទី៤-រាល់ការជួលរដ្ឋឱ្យទៅឯកជន ត្រូវចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជាដីឯកជនរបស់រដ្ឋជាមុនសិន៕

ដោយ៖ Moeun Dyna