Register Already an agent ? Login

ក្រសួងសេដ្ឋកិច្ច កំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ចុះបញ្ជីឆ្នាំ២០២១ មានកសិកម្ម,ឧស្សាហកម្ម សេវាកម្មនិងពាណិជ្ជកម្ម

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ បានចេញប្រកាសថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្មនៅកម្ពុជា និងបានចុះបញ្ជីពន្ធដារចាប់ពីឆ្នាំ២០២១។ ការកំណត់នេះ ត្រូវបានផ្អែកលើកម្រិតផលរបបប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមាន វិស័យកសិកម្ម, វិស័យឧស្សាហម្ម និងវិស័យសេវាកម្មនិងពាណិជ្ជកម្ម។

នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ក្រការ៤ បានឱ្យដឹងថា អ្នកជាប់ពន្ធតាមរបបស័្វយប្រកាសទាំង ៣ប្រភេទខាងលើ ដែលជាអ្នកជាប់ពន្ធតូច គឺសហគ្រាឯកជន ឬសហគ្រាសហកម្មសិទ្ធិ ដែលមាផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ទៅ ១០០០លានរៀល សម្រាប់កសិកម្ម, សេវាកម្មនិងពាណិជ្ជកម្ម ឬមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់ ១៦០០លានរៀល សម្រាប់វិស័យឧស្សាហម្ម។

បើតាមប្រការ៤ បានបន្តថា មានផលរបរក្នុងរយៈពេល ៣ខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០លានរៀលឡើងទៅ ឫរំពឹងថាមានផលរបរចាប់ពី ៣ខែជាប់គ្នាខាងមុខចាប់ពី ៦០លានរៀលឡើងទៅ ឬចូលរួមដេញថ្លៃ​ពីគ្រោះយោបល់ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញឬសេវារួមទាំងភាស៊ី។

បើតាមប្រកា៤ ដដែលបានបន្តទៀតថា អ្នកជាប់ពន្ធមធ្យម ជាបុគ្គលដែលស្ថិតក្នុងលក្ខណ្ឌណាមួយក្នុងចំណោម លក្ខណ្ឌ គឺ៖ មានផលរបរប្រចាំឆ្នាំលើសពី ១០០០លានរៀល ដល់ ៤០០០លានរៀល សម្រាប់វិស័យកសិកម្ម ឬមានផលរបរប្រចាំឆ្នាំលើសពី ១០០០លានរៀល ដល់ ៦០០០លានរៀល សម្រាប់វិស័យសេវាកម្មនិងពាណិជ្ជកម្ម ឬមានផលរបរប្រចាំឆ្នាំលើសពី ១៦០០លានរៀល ដល់ ៨០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម។

ជាសហគ្រាសដែលបានចុះបញ្ជីជានិតិបុគ្គល ការិយាល័យតំណាង ឬជាស្ថាប័នរដ្ឋថ្នាក់ជាតិនិងក្រោមជាតិ សមាគមឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំង ឬជាបេសកម្មទូតនិងកុងស៊ូលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិ្តការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនោះ។

បើតាមប្រកា៤ បានបន្ថែមថា អ្នកជាប់ពន្ធធំ គឺជាបុគ្គលដែលស្ថិតក្នុងលក្ខណ្ឌណាមួយក្នុងចំណោមលក្ខណ្ឌគឺ៖ មានផលរបរប្រចាំឆ្នាំលើសពី ៤០០០លារៀល សម្រាប់វិស័យកសិកម្ម ឬមានផលលើសពី ៦០០០លានរៀល សម្រាប់វិស័យសេវាកម្មនិងពាណិជ្ជកម្ម ឬមានផលលើសពី ៨០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

បើតាមប្រកាស៥ បានបញ្ជាក់ថា ករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាត់ស្ដែងរបស់អ្នកជាប់ពន្ធទេនោះ អគ្គនាយកពន្ធដារមានសិទ្ធិធ្វើសំណាត់ថ្នាក់អ្នកជាប់ពន្ធឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្ម ដែលបានប្រើសប្រាស់ក្នុងអជីវកម្មរស់សហគ្រាសមានដូចជា៖

១.អ្នកជាប់ពន្ធតូចៈ មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០លានរៀល ដល់ ១០០០លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្មនិងពាណិជ្ជកម្ម ឬមានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២០០លានរៀល ដល់ ៤០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម។

២.អ្នកជាប់ពន្ធមធ្យមៈ មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ១០០០លានរៀល ដល់ ២០០០លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្មនិងពាណិជ្ជកម្ម ឬមានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២០០០លានរៀល ដល់ ៤០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម។

៣.អ្នកជាប់ពន្ធធំៈ មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២០០០លានរៀល សម្រាប់វិស័យវិស័យកសិកម្ម, សេវាកម្មនិងពាណិជ្ជកម្ម ឬមានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ៤០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម៕

ដោយ៖ Moeun Dyna