រដ្ឋបាលខេត្តកំពង់ចាមបានបន្តឱ្យដឹងថា ខ្សែទី១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។ បច្ចុប្បន្ន គម្រោងសម្រេច ៩០ភាគរយ និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។
ចំណែក ខ្សែទី២ ពីមេសរជ្រៃ -វត្តលោ ឆ្លងកាត់ឃុំមេសជ្រៃ និងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ប្រវែង ២១.៥០០ម៉ែត្រ បច្ចុប្បន្ន គម្រោងងារប្រហែល ៥០ភាគរយ។
និងខ្សែទី៣ ពីដីក្រហម-អារក្សត្នោត ឆ្លងកាត់ឃុំចំនួន ៣គឺ៖ ឃុំសូភាស ដងក្ដារ អូម្លូរ អារក្សត្នោត និងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានប្រវែង ២០.២០៥ម៉ែត្រ។ បច្ចុប្បន្ន ការងារសម្រេច ៧០ភាគរយ និងស្រោចកៅស៊ូចាប់ផ្ដើមពី ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅក្នុងស្រុកចំនួន ៧ របស់ខេត្តកំពង់ចាម ប្រវែង ១០០.៦០០ម៉ែត្រ។ ដោយឡែក ក្នុងស្រុកព្រៃឈរ មាន១ខ្សែ ប្រវែង ១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់ ២ខ្សែ ប្រវែង ៣៤.៨០០ម៉ែត្រ។ បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ត៕
ដោយ៖ Moeun Dyna