ភ្នំពេញ៖ មកដល់ពេលនេះ រាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី ៧ជាន់ឡើងទៅ មានចំនួនជាង ២០០០អគារ។ បើតាមការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនចម្រើនលើគ្រប់វិស័យ។
នៅពិធីក្រុងពាលី និងបើកដាក់ឱ្យប្រើប្រាស់នូវមណ្ឌលចត្តាឡីស័ករាជធានីភំ្នពេញ សិ្ថតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក ឃួង ស្រេង បានថ្លែងបន្តថា អគារខ្ពស់ជាង ២ពាន់នេះ បង្ហាញឱ្យពិភពលោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ក្រោយសម័យកម្ពុជាប្រជាធិបតេយ្យ៕
ដោយ៖ Moeun Dyna