ភ្នំពេញ៖ នៅក្នុងក្រុងព្រះសីហនុ រដ្ឋាភិបាលគ្រោងធ្វើផ្លូវ ១១ខ្សែ បន្ថែមទៀត ដោយចំណាយថិកាជាតិ ១០០លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបន្តថា ផ្លូវនេះនឹងមានការចុះត្រួតពិនិត្យ នឹងដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន រួមជាមួយនឹងលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ។
ផ្លូវចំនួន ១១ខ្សែនេះ មិនរាប់បញ្ចួលលើហេដ្ឋារចនាសម្ព័ន្ឋ ៣៤ខ្សែ ដែលចំណាយថវិកាសាងសង់អស់ជិត ៣០០លានដុល្លារកន្លងមកនោះទេ។ ជាការថ្លែងបន្តរបស់លោក ឃាង ភារម្យ ថា ការស្ថាបនាផ្លូវចាស់ ដែលត្រូវសាងសង់ និងពង្រីកថ្មីនេះ បាននិងកំពុងបន្តយ៉ាងសកម្ម ដែលវានឹងក្លាយជាគមនាគមន៍តភ្ជាប់មកកាន់ក្រុងព្រះសីហនុឱ្យកាន់តែនមានភាពងាយស្រួលបន្ថែមទៀត។
សូមបញ្ជាក់ ផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលបានជិតបញ្ចប់ការស្ថាបនានេះ បច្ចុប្បន្នការស្ថាននាផ្លូវនេះ សម្រេចបាន ១០០ភាគរយលើការចាក់បេតុង និងកំពុងចាក់កៅស៊ូ ដែលគ្រោងនឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕
ដោយ៖ Moeun Dyna