ភ្នំពេញ៖ នៅឆ្នាំ២០១៩ កម្ពុជាទទួលបានលំហូរទុនវិនិយោគផ្ទាល់បរទេសចំនួន ៣៥៩២លានដុល្លារ កើនឡើង ១២ភាគរយ។ ចំពោះលំហូរទុនវិនិយោគខាងលើ បើបែងចែកតាមប្រទេសមានដូចជា ចិនមានចំនួន ៤៣ភាគរយ, កូរ៉េខាងត្បូង ១១ភាគរយ, វៀតណាម ៧ភាគរយ, សិង្ហបុរី និងជប៉ុន ៦ភាគរយដូចគ្នាផងដែរ និងប្រភពផ្សេងៗទៀត ២៧ភាគរយ។ បើតាម របាយការណ៍ របស់ធនាគារជាតិកម្ពុជាស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» នៅថ្ងៃទី២ ខែមករា នេះ។
របាយការណ៍ខាងលើនេះមិនបានបែងចែកទុនវិនិយោគទាំងនោះទៅតាមវិស័យនោះទេ តែបានចែកចេញជាពីរផ្នែក គឺវិស័យហិរញ្ញវត្ថុដែលមានចំនួន ១២០៣លានដុល្លារ និងមិនមែនវិស័យហិរញ្ញវត្ថុចំនួន ២៣៨៩លានដុល្លារ។
«សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩ គឺមានកំណើន ៧,១ភាគរយ ដែលបរទេសវិនិយោគផ្ទាល់ ទៅលើ ស័យហិរញ្ញវត្ថុ កម្មន្តសាល សំណង់ និងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធនឹងការស្នាក់នៅជាដើម»។ ជាការបញ្ជាក់ក្នុងរបាយការណ៍របស់ធនាគារជាតិកម្ពុជាដដែល៕
ដោយ៖ឌីណា