Register Already an agent ? Login

មន្រ្តីក្រោមឱវាទរបស់ក្រសួងដែនដីបានចែកវិញ្ញាបត្រដល់កម្មសិទ្ធិករចំនួន ១១៥៨បណ្ណទូទាំងប្រទេស

ភ្នំពេញ៖ទិន្នន័យរបស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថា លទ្ធផលចុះបញ្ជីដីធ្លីជាប្រព័ន្ធថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វិនិច្ឆ័យសរុប ២១៧៤ក្បាលដី វាស់វែងសរុបបាន ២៦៧១ក្បាលដី បញ្ជូលទិន្នន័យសរុបបាន ២២៨០ក្បាលដី បានបិទផ្សយជាសាធារណៈចំនួន ១ខេត្ត ២ភូមិ ១៤០៥ក្បាលដី។

ក្នុង១ថ្ងៃបានចុះហត្ថលេខាលើវិញ្ញាបន បត្រសម្គាល់អចលនវត្ថុចំនួន ១៤៧៤បណ្ណ ព្រមទាំងបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់កម្មសិទ្ធិករចំនួន ១១៥៨បណ្ណ។

បើតាមទិន្នរបស់ក្រសួងដែនដីដដែលបាន បានបន្តថា បណ្ណក្នុងខែវិច្ឆិកាមានចំនួន ១៧១៦៧បណ្ណបានចុះហត្ថលេខារួច ហើយបានចែក ៨៧០០បណ្ណ ដល់កម្មសិទ្ធិករ(ម្ចាស់អចលនទ្រព្យ)៕

ដោយ៖ឌីណា