បាត់ដំបង៖ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី នឹងចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់ម្ចាស់ក្បាលដី ក្នុងតំបន់វិនិច្ឆ័យ ដែលស្ថិនៅភូមិចង្អូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្លង់កម្មសិទ្ធិសម្គាល់ម្ចាស់ដីនេះ ក្រោមដំណើរការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីជូនដឹងខាងលើបានបញ្ជាក់ថា ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី (បណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី កន្លងមកក្នុងតំបន់វិនិច្ឆ័យខាងលើនេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកបណ្ណកម្មសិទ្ធិនេះតទៅ។
ទីកន្លែងដែលត្រូវមកទទួលបណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីថ្មី នៅបរិវេណផ្ទះរបស់ លោក មេភូមិចង្អូរស្វាយ ឃុំស្រុកខាងលើ។ ជាការបញ្ជាក់បន្ថែមរបស់រដ្ឋបាលខេត្តបាត់ដំបង៕
ដោយ៖ឌីណា