ព្រះសីហនុ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ញើញបើកការដ្ឋានស្ថាបនាផ្លូវនៅ ខេត្តព្រះសីហនុចំនួន ៣៤ខ្សែ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដើម្បីឱ្យដំណើរការសាងសង់ស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុដំណើរការបានរលូន រដ្ឋបាលខេត្តត្រៀមរៀបចំដំណើរត្រួតពិនិត្យរបស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដី រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់៦ ខែវិច្ឆិកា ដែលត្រូវបើកការដ្ឋានសាងសង់នាពេលខាងមុខ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន។ ជាការថ្លែងរបស់ លោក អភិបាលខេត្តព្រះហនុ លោក គួច ចំរើន ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែ កាលពីថ្ងៃទី៤ វិច្ឆិកា នេះ។
ក្នុងកិច្ចប្រជុំខាងលើនេះដែរ លោក អភិបាលខេត្ត បានជំរុញឱ្យក្រុមហ៊ុន និងអង្គភាពកងវិស្វកម្ម បង្ហាញពីផលប៉ះពាល់ និងប្រឈមនានាក្នុងការដ្ឋានសាងសង់របស់ខ្លួន ដើម្បីឱ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់មតិយោបល់ និងដោះស្រាយចំពោះមុខបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា នាំឱ្យការស្ថាបនាផ្លូវរបស់យើងមានភាពយឺតយ៉ាវ។ ដូច្នេះយើងត្រូវរួមគ្នាស្ថាបនាផ្លូវទាំង ៣៤ខ្សែ ប្រកបដោយតម្លាភាព និងមានគុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែង ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ សោភណ័ភាព បរិស្ថានល្អ នាពេលខាងមុខ។ ជាការសង្កត់ធ្ងន់របស់ អភិបាលខេត្តកំពង់ផែស្វ័យតទឹកជ្រៅ។
«ការស្ថាបនានេះត្រូវប្រើ រយៈពេល៨ខែ ដែលមានក្រុមហ៊ុនចំនួន៧ ត្រូវធ្វើទាំងថ្ងៃទាំងយប់»។ ជាការបញ្ជាក់ របស់អភិបាលខេត្តតំបន់ទេសចណ៍ជាប់មាត់សមុទ្រ លោក ថា ក្នុងដំណាក់កាលសាង់សង់ផ្លូវនេះ នគរបាលចរាចរណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកងកម្លាំងនគរបាលចរាចរណ៍មកពីអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើននាក់ផងដែរ ត្រូវបានដាក់ពង្រាយដើម្បីសម្រួលចរាចរណ៍ក្នុងដំណាក់កាលធ្វើផ្លូវនេះ។
អភិបាលខេត្តតំបន់ទេសចណ៍ជាប់មាត់សមុទ្រដដែលនេះ ក្នុងកិច្ចប្រខាងលើ ក៏បានស្នើប្រជាពលទូទៅ ពិសេសប្រជាពរដ្ឋដែលកំពង់តែនៅតាមដងផ្លូវទាំង ៣៤ខ្សែផ្ទាល់ សូមឱ្យមានការសហការជាមួយក្រុមការងារស្ថាបនាផ្លូវទាំងនេះ ដើម្បីងាយស្រួលក្នុងការបំពេញការងារប្រកបដោយរលូន ព្រមទាំងចូលរួមគោររពចរាចរណ៍ផងដែរ។
ក្នុងផែនការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសម្រេចលើកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ សរុបចំនួន ៣៤ខ្សែ ប្រវែងសរុប ៨៤,៥០៥ម៉ែត្រ ចែកចេញជា៣ប្រភេទ៖
ទី១-មហាវិថីមានចំនួន ៣ខ្សែ មានប្រវែងសរុប ២២,៧៣១ម៉ែត្រ មានទទឹង ៥០ម៉ែត្រ ក្នុងនោះផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត២គន្លង។
ទី២-វិថីមានចំនួន ១៤ខ្សែ ប្រវែងសរុប ៤៩,៩៥៧ម៉ែត្រ មានទទឹងពី ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ដែលមានផ្លូវរថយន្ត ២ ទៅ ៤គន្លង សម្រាប់ផ្លូវទោចក្រយានយន្តមាន ២គន្លង ។
សូមបញ្ជាក់ថា ប្រជាជនរស់នៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្ន មានការកើនឡើងរហូតដល់ជាង ៣០ម៉ឺននាក់ ស្របពេលដែលសន្ទុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តទាំងមូលមានភាពល្អប្រសើរ ដែលជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់មានលទ្ធភាពក្នុងការរកបានចំណូលខ្ពស់ និងមានតម្រូវការកាន់តែច្រើន។ រាជរដ្ឋាភិបាល និងឯកជនបានចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ ដើម្បីស្តារ និងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន ២២ខ្សែដែលរងខូចខាតដោយគ្រោះធម្មជាតិ។
ជាង២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗ ពិសេសប្រទេសចិន បច្ចុប្បន្ន បាននិងកំពុងធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនទៅមុខ។ ជាក់ស្ដែងការវិនិយោគនៅខេត្ដព្រះសីហនុ មានអគារខ្ពស់ៗ ប្រមាណជិត ២០០អគារ ដែលកាលពីមុន ខេត្ដនេះមានតែអាគារខ្ពស់តែមួយគត់ គឺសណ្ឋាគារ ៧ជាន់។
ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូល សេដ្ឋកិច្ចទាំងបី រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ដោយប្រកាសប្រែក្លាយខេត្ដនេះទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណងតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលសក្ដានុពលសំខាន់ៗ មានលក្ខណៈពិសេសដូចជា ផ្ទៃដីនៅធំទូលាយសម្រាប់ការវិនិយោគរោងចក្រសហគ្រាសផ្សេងៗ៕
ដោយ៖ ឌីណា