ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងចែកការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្រភេទថ្មី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើ ប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុប្រភេទចាស់ នៅភូមិខ្សាច់ស ឃុំក្រាងល្វា ស្រុកសាមគ្គីមានជ័យ ចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា នេះ។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ ស្ថិតនៅបរិវេណអាគារសហគមន៍ខកសាច់ស ដែលស្ថោតនៅភូមិឃុំស្រុកខាងលើ។ រដ្ឋបាលខេត្ត បានបន្តថា ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬហ៊ីប៉តែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះជូនមន្រ្តីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕
ដោយ៖ឌីណា