Register Already an agent ? Login

សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា និងសមាគមម្ចាស់សិទ្ធអាជីវកម្មកម្ពុជា ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) និងសមាគមម្ចាស់សិទ្ធអាជីវកម្មកម្ពុជា (CBFA) បានធ្វើការចុះកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបណ្តុះបណ្តាលធនធាន សមាជិក សមាជិកា ដែលជាគោលដៅរួម​ របស់សមាគមទាំងពីរបង្កើតឡើង ។

ពិធីចុហត្ថលេខា លើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើង​ កាលពីរសៀលថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់កណ្តាល សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ក្រោមវត្តមានប្រធានសមាគមទាំងពីរ លោក ឃាង ពុទ្ធី ប្រធានសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) និង លោក ហែម សារិទ្ធ ប្រធានសមាគមម្ចាស់សិទ្ធអាជីវកម្មកម្ពុជា (CBFA) រួមទាំងសមាជិក សមាជិកា ទាំងពីរសមាគមផងដែរ ។

លោក ហែម សារិទ្ធ ប្រធានសមាគមម្ចាស់សិទ្ធអាជីវកម្មកម្ពុជា កិច្ចសហការនេះ នឹងធ្វើឲ្យសមាគមទាំងពីរ អាចបង្កើនប្រសិទ្ធភាព នៃការចូលរួមលើការបណ្តុះបណ្តាលធនធាន សមាជិក សមាជិកា ដែលជាគោលដៅរួម​ របស់សមាគមទាំងពីរបង្កើតឡើង និងផ្តល់ឱកាស ដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់ក្លាយជាម្ចាស់អាជីវកម្ម ធ្វើការពិគ្រោះពិភាក្សាលើចម្ងល់នានា មិនថាទាក់ទង នឹងកម្មសិទ្ធអាជីវកម្ម ក៏ដូចជាវិស័យអលនទ្រព្យផងដែរ ។

ថ្លែងឲ្យដឹងបន្ថែម លោក ឃាង ពុទ្ធី បានលើកឡើងថា ក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយសាមគម្ចាស់សិទ្ធអាជីវកម្មកម្ពុជា ជាមួយនឹងសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នឹងអាចធ្វើឲ្យ សមាគមទាំងពីរ មានលទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ទាំងប្រស័យទាក់ទង និងជំនាញ ព្រមទាំងអាច ឲ្យសមាជិក សមាជិកា សិក្សាបន្ថែមពីគ្នាទៅវិញទៅមក និងសហការគ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ការអភវិឌ្ឍន៍ប្រទេសជាតិ៕

ដោយ៖ ដារាត់/ ប្រភព៖ https://dap-business.com/