Register Already an agent ? Login

រដ្ឋបាលខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិ នៅឃុំទឹកវិល

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នឹងចេកការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើ ប្រាស់ដីធ្លី បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្រែករាំង ភូមិព្រែករាំង (ក) និងភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែករាំង។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាលថ្ងៃទី២១ ខែតុលា នេះ។

រដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ក្នុងសេចក្ដីប្រកាសដដែលថា ចាប់ពីចែកវិញ្ញាបនបត្រនេះតទៅ ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(ចាស់) ត្រូវអស់សុពលភាពតាមផ្លូវច្បាប់។ ប្រសិ នបើមានការផ្ទេរសិទ្ធិលើអចលវត្ថុសូមភាគីដែលពាក់ព័ន្ធចូលរួមមកផ្ដល់ព័ត៌មានដល់មន្រ្តីជំនាញដែលប្រចាំកាតនោការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកស្អាង ដើម្បីផ្ទេរអចលនវត្ថុជាផ្លូវការ។

វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ​ប្រគល់ជូនតែចំពោះកម្មសិទ្ធិករប៉ុណ្ណោះ។ ជាការបញ្ជាក់បន្តរបស់រដ្ឋបាលខេត្តដដែល បានបន្តថា ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬហ៊ីប៉តែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះជូនមន្រ្តីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

ដោយ៖ឌីណា