Register Already an agent ? Login

​ កោះកុងបេីកចំហរ សម្រាប់អ្នកវិនិយោគ​ និងរង់ចាំសម្របសម្រួល

ចិ​ន​ ៖​ ថ្លែងក្នុងសិន្នសីទ​ ស្ដីពី​ ចិន-អាស៊ាន លោកស្រី​ មិថុនា​ ភូថង​ អភិបាលខេត្តព្រះសីនុ​ បានបញ្ជាក់​ថា​ កោះកុង​ បេីកចំហរ​សម្រាប់អ្នកវិនិយោគគ្រប់ប្រទេស ព្រមទាំងទន្ទឹមរង់ចាំ​ សម្របសម្រួល​ និងសហការមួយគ្រប់វិនិយោគិន​ ជាពិសេសជាមួយចិន។

ក្នុងសន្និសីទ​ ការងារបណ្ដាញសហប្រតិបត្តិការ​ ទីក្រុងកំពង់ផែន​ ចិន-អាស៊ាន​ ឆ្នាំ២០១៩​ នៅថ្ងៃទី២១​ ខែ​ កញ្ញា​ ឆ្នាំ២០១៩​ លោកស្រី​ មិថុនា​ ភូថង​ បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ​ វិនិយោគិនទាំងឡាយ​ ដែលមានបំណងចង់ទៅវិនិយោគ​ នៅទឹកដីកោះកុង​ ជាមួយនឹងសក្តានុពល​សេដ្ឋកិច្ច​ និងទេសចរណ៍​។

លោកស្រី​ មានប្រសាសន៍​ថា​ “​ កោះកុង​ ក៏ដូចជា​ ប្រទេសកម្ពុជាទាំងមូល​មាន​ សន្ដិភាព​ និងស្ថេរភាពពេញលេញ​ ។ ដូចនេះ​ ខេត្ត​កោះកុងបេីកចំហរសម្រាប់អ្នកវិនិយោគគ្រប់ប្រទេសដែលមានបំណងទៅវិនិយោគមុខជំនួយញផ្សេងៗ​ ដូចនេះ​ កោះកុងទន្ទឹមរង់ចាំសម្របសម្រួល​ និងសហការជាមួយគ្រប់វិនិយោគិន​ ជាពិសេសវិនិយោគិនចិន”។

ជាងនេះទៅទៀត​ អភិបាលខេត្តកោះកុង​ រៀបរាប់ថា​ នៅរយៈពេលខ្លីខាងមុន​ កោះកុង នឹងសាងសង់កំពង់ផែខ្នាត​ ៥ម៉ឺនតោន​ នៅតំបន់ថ្មស​ ជម្រៅទឹក១៤ម៉ែត្រ​ សម្រាប់ការដឹកជញ្ជូនទំនិញ​ ដេីម្បីបំពេញតម្រូ​វការផ្នែកឧស្សាហកម្មគួបផ្សំ​ ហេីយផែនការនេះនឹងចាប់ផ្ដេីមសាងសង់​ ក្នុងរយៈពេលឆាប់ៗនេះ។

លោកស្រីបន្ដថា​ រយៈពេលវែង​ខេត្តកោះកុង​នឹងសាងសង់កំពង់ផែខ្នាត​ ១០ម៉ឺនតោន​ នៅតំបន់ព្រែកខ្សាច់​ ដែលមានជម្រៅទឹក១៤ម៉ែត្រ​ សម្រាប់មុខងារច្រេីនយ៉ាងផងដែរ។

លោកស្រីបន្ថែមថា​ នៅខេត្តកោះកុង​ កំពង់ផែដែលបាន​ និងកំពុងរៀបចំនីតិវិធីសាងសង់​ ដោយក្រុុមហ៊ុន​ LYP Group ស្ថិតនៅក្នុងឃុំ​ ព្រែខ្សាច់​ ស្រុកគីរីសាគរ​ មានទំហំ៤០០ម៉ែត្រ​ គុណនឹង១៦០០ម៉ែត្រ​ និងមានជម្រៅទឹកប្រមាណជា​ ១៣ម៉ែត្រផងដែរ។

សូមរំលឹកថា​ ក្រុមហ៊ុន​យូញៀន​ ឌីវេីឡុបមេនគ្រុប​ ខូអិលធីឌី​ បានអភិវឌ្ឍន៍លេីវិស័យឧស្សាហកម្មទេសចរណ៍​ ឈ្មោះថា​ “តំបន់វិស្សមកាលតារាសាគរ”​ មានទីលានវាយកូនហ្គោល​ សណ្ឋាគារ​ បឹងកាឡូជាច្រេីនកន្លែង​ និងមានព្រលានយន្ដហោះខ្នាតអន្ដរជាតិ4F​ ។ គម្រោង​ ឈូងសមុទ្រវែង​ បាននឹងកំពុងសាងសង់រាល់ថ្ងៃ​ ស្ថិតនៅស្រុកគីរីសាគរ​ និងស្រុកបូទុមសាគរ​ ដោយត្រូវបានរាជរដ្ឋាភិបាល​ សម្រេចផ្ដល់ផ្ទៃដីសម្បទានជូនទំហំ​ ៣៦.០០០ហិកតា៕

ប្រភព៖ dap-news.com