Register Already an agent ? Login

រដ្ឋបាលខេត្តស្វាយរៀង ផ្ដល់កន្លែងស្នាក់នៅឥតគិតថ្លៃ សម្រាប់សិស្សបាក់ឌុប ដែលមានជីវភាពខ្វះខាត

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ផ្ដល់កន្លែងស្នាក់នៅឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩(បាក់ឌុប) ដែលមានជីវភាពខ្វះខាត ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយជួលផ្ទះសំណាក់ស្នាក់នៅ។ បើតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តស្វាយរៀងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

សេចក្ដីជូនដំណឹង ដែលចុះហត្ថលេខា ដោយ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ថ្ងៃខែខាងលើបានបន្តថា សម័យប្រឡងបាក់ឌុប ប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា នេះ រដ្ឋបាលខេត្តស្វាយរៀង បានសហការជាមួយ មន្ទីរធម្មការ និងសាសនាខេត្ត បានត្រៀមរៀបចំកន្លែងស្នាក់នៅសម្រាប់ប្អូនៗសិស្សានុសិស្ស រួចហើយសូមទំនាក់ទំនងតាមលេខទូរស័ព្ទ ឈ្មោះដូចខាងក្រោម៖

ទី១.ព្រះតេជគុណ យ៉នសុខសាន្ត (០៩៦ ៥៨៧ ៤៧៩៨) និងលោក ហ៊ិន ហ៊ិល (០៩៦ ២០១ ២៨៩៥) វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ទី២.ព្រះតេជគុណ ងួន សារិទ្ធ (០៧១ ៧៧១ ១៧៦ ៧៦) និងលោក សាំង ឡៃ (០៩៧ ៧១៥ ៤៥៤០) វត្តសន្តិភាព ក្រុង ស្វាយរៀង។

ទី៣.ព្រះតេជគុណ ពៅ សំអាត (០៩៣ ៤៥៦ ១៥៣) និងលោក សុខ ផាន់ណា (០៩០ ៥០៤ ៨៤៧) វត្តឧប្បលរតនារាម ក្រុងស្វាយរៀង។

ទី៤.ព្រះតេជគុណ សូ សុផាន (០៩៧ ៨៣១ ១៩៩ ០០)និងលោក ទុំ សារ៉ាន (០១៥ ៨៤៧) វត្តសាមគ្គីឧត្តម (វត្តធ្មល់) ក្រុងស្វាយរៀង។

ទី៥.ព្រះតេជគុណ ញ៉ែម ភិរម្យ (០១១ ៧០១ ១២៩១) និងលោក យាន សំណាង (០១០ ៤៤៥ ៧៧៨) វត្តស្វាយជ្រុំ ក្រុងស្វាយរៀង៕ 

ដោយ៖ឌីណា