Register Already an agent ? Login

ឯកឧត្តមស៊ុន ចាន់ថុល៖ កម្ពុជានឹងគ្រោងចាយលុយប្រមាណជិត៤ពាន់លានដុល្លារសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត

យោងតាមប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លៃកាលពីថ្ងៃទី២២ ខែមេសា នៅក្នុងពីធី បើកការដ្ឋានសាងសង់ស្ពានមិត្តភាព កម្ពុជា ថៃ បានឲ្យដឹងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងពង្រីកផ្លូវជាតិលេខ ៥ ពី២គន្លងទៅ ៤គន្លង និងផ្លូវជាតិលេខ១កំពុងស្តារ ហើយកំពុងកៀគរអ្នកវិនិយោគដើម្បីសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដើម្បីងាយស្រួលធ្វើដំណើរក្នុងការដឹកនាំទំនិញ និងភ្ញៀវទេសចរណ៏។

រូបភាពដំណាង

កន្លងមក ឯកឧត្តមធ្លាប់លើកឡើងថា សម្រាប់ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត នឹងត្រូវចំណាយថវិកាអស់ប្រមាណ៣.៨០០លានដុល្លារ។ ។ ហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហ ប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅ បាវិត ដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។

ផ្លូវនេះ នឹងត្រូវចំណាយថវិកាប្រមាណ៣.៨០០ លានដុល្លារ ដែលការចំណាយយ៉ាងច្រើនសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ដោយសារ តែផ្លូវដែលត្រូវសាងសង់គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមាន ប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។

ប្រភព : Bee