អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានចេញលិខិត ប្រកាសថា ការដាក់លិខិតប្រកាសបង់ពន្ធប្រចាំខែ មីនា ក្នុងឆ្នាំ ២០១៩ នឹងត្រូវបានពន្យារពេលសម្រាប់អ្នកជាប់ពន្ធរហូតថ្ងៃទី ២៥ខែមេសា។
ការសម្រេច ពន្យារពេលបង់ពន្ធប្រចាំខែ មីនាឆ្នាំ ២០១៩ ក្រោម ហេតុផល មន្រ្តីរាជការ កម្មករ និយោជិកទាំងអស់ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាប់៣ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្ដាលឲ្យរយៈពេលដាក់ប្រកាសបង់ពន្ធប្រចាំខែ មីនាឆ្នាំ ២០១៩ ដែលត្រូវផុតកំណត់ថ្ងៃទី ២០មេសា មានការខើចខ្លីខុសពីខែធម្មតា។
ដូច្នេះ ដើម្បីឲ្យអ្នកជាប់ពន្ធ មានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំលិខិតប្រកាសបង់ពន្ធ ប្រចាំខែ មីនា ឆ្នាំ ២០១៩ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលការដាក់លិខិតប្រកាសបង់ពន្ធប្រចាំខែ មីនាឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២៥ខែមេសានេះ។
ប្រភព : Bee