ការវិនិយោគលើផ្ទះ មិនប្រាកដថាអ្នកនឹងទទួលបានផលចំណេញ ទាំងអស់នោះទេ ប្រសិនបើអ្នកជ្រើសរើសប្រភេទផ្ទះ ខុស។ khmer home សូមលើកឡើងនៅផ្ទះចំនួន៣ប្រភេទ ដែលទិញមកហើយនឹងខាត ក្នុងនោះរួមមាន៖
១. ផ្ទះ ចាស់ពេក
កាលណាផ្ទះចាស់ពេក តម្លៃក៏ត្បិតតែមិនសូវខ្ពស់ ប៉ុន្តែវាមិនប្រាកដថា វាក្រោមទីផ្សារដែរ ហើយប្រសិនបើអ្នកទិញមកហើយ កុំសង្ឃឹមថានឹងទទួលបានផលចំណេញឡើយ ព្រោះតម្រូវឲ្យអ្នកជួសជុលវាច្រើន ឬតម្រូវឲ្យធ្វើថ្មី ដែលនេះ នឹងធ្វើឲ្យអ្នកចំណាយច្រើន ហើយលក់ចេញបានត្រឹមតម្លៃទីផ្សារប៉ុណ្ណោះ។
២. ផ្ទះឆ្ងាយពីក្រុង និងផ្ទះដាច់ស្រយាល
ផ្ទះដែលទិញហើយ កប់ចោល គឺការជ្រើសរើសទិញផ្ទះដែលនៅឆ្ងាយក្រុង និងផ្ទះដែលចូលទៅក្នុងជ្រៅពីផ្លូវជាតិ ដែលនេះ មិនមែនជាតម្រូវការសម្រាប់អ្នកដែលចង់បានផ្ទះរស់នៅ។ ត្បិតតែវាមានភាពស្ងប់ស្ងាត់ ប៉ុន្តែវាហាក់ឆ្ងាយពីសាលារៀន មន្ទីពេទ្យ ផ្សារជាដើម។
៣. ផ្ទះមានទំនាស់
ផ្ទះដែលមានទំនាស់ គឺគេលក់ក្នុងតម្លៃមួយដែលថោកជាងទីផ្សារ ប៉ុន្តែវាអាចនិយាយបានថា វាជាផ្ទះខុសច្បាប់ នោះវានឹងធ្វើឲ្យអ្នកខាតបង់ ប្រសិនបើ ផ្ទះនោះ ត្រូវបានរដ្ឋរឹបអូស។
ប្រភព : Bee