កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅ រដ្ឋាភិបាលបានសម្រេចដកសិទ្ធិធ្វើអាជីវកម្មផ្លូវដែកពីក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេយ៍របស់អ្នកឧកញ៉ា គិត ម៉េង ទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន មុននឹងដាក់ឲ្យដេញថ្លៃជាថ្មីឡើងវិញ។
ប៉ុន្តែ បើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឲ្យក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិត ម៉េង បន្តប្រតិបត្តិការផ្លូវដែកភាគខាងត្បូងវិញ ។
សេក្តីចជូនដំណឹងខាងលើបានឲ្យដឹងថា ការសម្រេចឲ្យក្រុមហ៊ុន Royal Railway បន្តប្រតិបត្តិការផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុវិញគឺដោយសារ ក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្ត និងបច្ចេកទេសពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក។
គួររម្លឹកថា ការដកនេះ ក្រោមហេតុផលថា ការអភិវឌ្ឍ និងផ្ដល់សេវានៃប្រតិបត្តិការដឹកជញ្ជូនផ្លូវដែកបច្ចុប្បន្នដោយក្រុមហ៊ុននេះ ហាក់មិនសូវឈានទៅមុខ និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង គ្រឿងបរិក្ខានានាដើម្បីបំពេញតម្រូវការរបស់អតិថិជន ខណៈវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានតម្រូវការខ្ពស់ និងទាមទារស្ដង់ដារ។
ប្រភព : Bee