សក្កានុពលនៃការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរីកចម្រើនយ៉ាងខ្លាំង និងបានជួយធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។
ក្នុងនោះតំបន់ផ្លូវជាតិសំខាន់ៗទាំង៣ ដែលកំពុងលើក វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យរីកចម្រើនមានដូចជា៖
១. ផ្លូវជាតិលេខ១
តំបន់ផ្លូវជាតិលេខ១ កំពុងទាក់ទាញភ្នែកអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគលើវិស័យអចលនទ្រព្យសំខាន់ៗ មានផ្សារទំនើប លំនៅឋាន កន្លែងកម្សាន្តបែបធម្មជាតិ និងជាស្នាក់នៅដ៏មានសក្តានុពលផងដែរ ដោយសារតែកត្តាធម្មជាតិ មានព្រៃឈើ ជាប់បណ្តោយទន្លេ និងអាកាសធាតុល្អប្រសើរ។
មានកត្តាសំខាន់ៗជាច្រើនបាន និងកំពុងធ្វើឱ្យតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ រាប់ចាប់ពីតំបន់ច្បារអំពៅ រហូតដល់ស្រុកលើកដែក នៃទឹកដីខេត្តកណ្តាល នឹងមានការផ្លាស់ប្ដូរនិងរីកចម្រើនយ៉ាងខ្លាំង ។
ជាក់ស្តែង នៅពេលថ្មីៗនេះ ក្រុមហ៊ុនចិន បានមកបណ្តាក់ទុនវិនិយោគតំបន់រមណីដ្ឋានបែបធម្មជាតិ នៅជាយរាជធានីភ្នំពេញ ដើម្បីបម្រើដល់វិស័យទេសចរណ៍ មកលេងកម្សាន្តនៅតំបន់ជាយក្រុងភ្នំពេញ ដែលនេះជាគម្រោងយក្យមួយ របស់ចិន ដែលគ្រោងនឹងដំណើរការនៅ ចុងឆ្នាំ២០២១ផងដែរ។
២. ផ្លូវជាតិលេខ៣
គម្រោងពង្រីកផ្លូវជាតិលេខ៣ ក្រោមប្រាក់កម្ចីសម្បទាន ២១៥ លានដុល្លារពីប្រទេសចិននឹងចាប់ផ្តើមការសាងសង់នៅខែមេសានេះដើម្បីសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងមូលទៅខេត្តកំពត។
ដោយសារតែមានគម្រោងនេះ បានធ្វើឲ្យអចលទ្រព្យនៅតាមបណ្តោយ ផ្លូវជាតិនេះ បានរីកចម្រើនច្រើន លើវិស័យបុរី ផ្សារទំនើប និងដីពុះឡូតិ៍ជាដើម។
៣.ផ្លូវជាតិលេខ៦A
បើយោងតាម អ្នកជំនាញជាច្រើននៅកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនធំៗជាច្រើន បាន និងកំពុងវិនិយោគទីក្រុងរណបនៅតំបន់តាមបណ្តោយផ្លូវជាតិលេខ៦A រួចហើយ ក្នុងនោះមានដូចជា ទីក្រុងរណបជ្រោយចង្វារដែលវិនិយោគដោយក្រុមហ៊ុនOCIC លើផ្ទៃដីជាង១០០ហិកតា ទីក្រុងរណបអ័រគីដេរ ដឺបូតានិកលើទំហំដីជាង១០០ហិកតា ទីក្រុងរណបតេជោមរកត និងបុរីធំៗជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ ដូចជាប៉េង ហួត ជាដើម។
ប្រភព : Bee