Register Already an agent ? Login

វិធីបង្កើតលុយពីអចលនទ្រព្យដែលអ្នកទើបវិនិយោគថ្មីថ្មោង គួរដឹង

រយៈពេលមួយទសវត្សរ៍កន្លងមកនេះវិស័យសំណង់និងអចលនទ្រព្យនៃប្រទេសកម្ពុជាមានការរីកចម្រើននិងមានសន្ទុះយ៉ាងខ្លាំងដែលជាកត្តាជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើនយ៉ាងឆាប់រហ័ស។

បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ គិតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យសំណង់ដល់ទៅ ២០០០ ក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយនឹងក្រសួងហើយចំនួននេះបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំពោះអ្នកដែលមានអចលនទ្រព្យហើយចង់ទទួលបានប្រាក់ចំណេញគួរត្រូវចេះប្រើប្រាស់អចលនទ្រព្យដោយមិនចាំបាច់ទុកអលចនទ្រព្យចោលនោះគឺត្រូវចេះយកលុយមកបង្កើតលុយដូចជា៖

១. ដីសម្រាប់ជួល

ដាក់ដីសម្រាប់ជួលដើម្បីយកប្រាក់ចំណូលនោះទៅទិញដីបន្ថែមដើម្បីបង្កើនប្រាក់ចំណួលដោយមិនខានបង់ ។

២. ដីឡូត៍

ពុះដីឡូត៍សម្រាប់លក់ដោយមិនចាំបាច់រកចាំថាពេលណាតម្លៃដីឡើងថ្លៃព្រោះតម្រូវការលំនៅដ្ឋានកំពុងមានកំណើនដែលជាឧកាសក្នុងការទិញដីឡូត៍យកទៅសង់លំនៅដ្ឋាន។

៣. ដីអភិវឌ្ឍន៍

យកដីមកអភិវឌ្ឍន៍ប្រសើរជាងទុកទំនេរចោល ប្រជាជនភាគច្រើនតែងតែគិតថាមានដីហើយតែមិនដឹងថាត្រូវអ្វីដើម្បីទទួលបានប្រាក់ចំណេញ។

៤. ដីសម្រាប់អាជីវកម្ម

ដីដែលមានទីតាំងល្អសម្រាប់អាជីវកម្មដែលជាដីនៅជិតផ្លូវធំ ងាយស្រួលក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

តែយ៉ាងណា ជាដំបូងអ្នកត្រូវតែមានចំណេះដឹងនៅក្នុងវិស័យនេះសិន យើងត្រូវរៀនបន្ថែមជាបន្តបន្ទាប់ពោល គឺរៀនកុំឈប់អោយសោះ ព្រោះទីផ្សារក៏រីកឡើងរហូត មិនឈប់ឈរដែរ។ ចំណុចបន្ទាប់ ត្រូវចូលប្រឡូកក្នុងវិស័យអចលនទ្រព្យអោយកាន់តែជ្រៅ និងរៀនសូត្រពីអ្នកចេះជាងយើងអោយបានច្រើនដើម្បីពង្រីកគំនិតមួយនេះ។ 

ប្រភព : Bee