Register Already an agent ? Login

រោងចក្រ​ផលិត​ទឹក​ស្អាត​កំពត​តម្លៃ ៣០លាន​ដុល្លារ​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅដើម​ខែមេសា​ខាង​មុន​នេះ​

​ភ្នំពេញ​៖ រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ខេត្តកំពត​ ដែល​មានតម្លៃ​ប្រមាណ៣០លាន​ដុល្លារ​នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជាផ្លូវការ​ក៏​នៅ​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ក្រោម​អធិបតីភាព​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​កម្ពុជា​។

រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ខេត្តកំពត​ដែល​ត្រូវ​បាន​សាងសង់​កាលពី​ឆ្នាំ​ ២០១៨កន្លងមក​នេះ​ ជា​ជំនួយឥតសំណង​ទំហំ​ ៣២៨៤​លាន​យ៉េន​ ដែល​មានតម្លៃ​ជិត ២៧លាន​ដុល្លារ​ នឹង​ត្រូវ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផលិត​ទឹក​ស្អាត​នៅក្នុង​ខេត្តកំពត​ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។

ប្រទេស​ជប៉ុន​បាន​នាំមុខ​គេ​ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍​ ដែល​ជួយ​កម្ពុជា​ក្នុង​វិស័យ​ទឹក​ស្អាត​តាំង​ដើ​មទ​ស្ស​វត្ស១៩៩០​ ។

ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅក្នុង​រាជធានី​ភ្នំពេញ​ នៅ​ខេត្តសៀមរាប​ នៅ​កំពង់ចាម​ និង​បច្ចុប្បន្ន​ក្នុង​ខេត្តកំពត​ សុទ្ធតែ​បាន​ប្រើប្រាស់​ជំនួយ​របស់​ជប៉ុន​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ហើយ​ជា​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​បាន​កំណត់​យក​ឆ្នាំ២០២៥​ ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់១០០​%។

អជ្ជា​ធរ​ខេត្ត​ខេត្តកំពត​ ដែល​ដឹកនាំ​ដោយ​ លោក​ ជាវ​ តាយ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ នៅ​ថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ​២០១៩​ បាន​បើ​កិច្ចប្រជុំ​ក្រុមការងារ​ត្រៀម​រៀបចំ​បដិសណ្ឋារ​កិច្ច​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​ ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទីរួមខេត្ត​កំពត​៕

ប្រភព : www.propertyarea.asia