Register Already an agent ? Login

កម្ពុជា​នឹង​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-កូ​រ៉េឆ្លងកាត់​ទន្លេមេគង្គ​មួយទៀត​នា​ពេល​ខាងមុខ

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បានសម្រេច​ស្នើសុំ​ភាគី​កូរ៉េ​ឱ្យ​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ឆ្លងកាត់​ទន្លេ​ឆ្លង​កា​ត់​ទន្លេ​ងមេគង្គ​រួចហើយ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ នៅ​ថ្ងៃទី​ ៣១​ ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​ថា​ នា​ពេល​ខាងមុខនេះ​ ប្រជាពលរដ្ឋ​កម្ពុជា​នឹង​បាន​ឆ្លងស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​មួយទៀត​ តប​តាម​សំណើ​របស់​សម្តេច​តេជោ​ ខណៈ​សំ​ណើ​នេះ​ ត្រូវ​បាន​ទទួល​រួចហើយ​ពី​ភាគី​កូរ៉េ​ តែ​យ៉ាង​ណាក៏ដោយ​លោក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ថា​ ស្ពាន​នេះ​បាន​សិក្សា​រួចហើយ​ ឬ​សាងសង់​ទី​តាំង​ណា​ និង​ចំណាយ​អស់តម្លៃ​ប៉ុន្មាន​នោះ​ទេ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “យើង​ឃើញ​តែ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ និង​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ តែ​មិនទាន់​ឃើញ​ស្ពាន​មិត្តភាព​កម្ពុជា​-កូ​រ់េនៅ​ភ្នំពេញ​ ចឹង​សម្តេច​តេជោ​ បាន​ស្នើសុំ​រួចហើយ​ ហើយ​បន្តិច​ទៀត ក្រែង​មាន​ស្ពាន​មិត្ត​ភាពកម្ពុជា​-កូរ៉េ​មួយទៀត​”។

រដ្ឋមន្ត្រី​រូប​នេះ​ បាន​បន្ថែម​ថា​ ប្រទេស​កម្ពុជា​ស្វាគមន៍​រាល់​គម្រោង​សាងសង់​ស្ពាន​មិត្ត​ភា​ពរ​វាង​ប្រ​ទេ​នានា​ឱ្យ​តែ​មានការ​ស្នើសុំ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មិនដែល​បដិសេធ​ចំពោះ​ការ​ជួយ​ពីសំណាក់​ប្រទេស​ដែល​ជា​មិត្ត​ទាំងនោះ​ឡើយ​ និង​មិន​រើសអើង​ចំពោះ​ប្រទេស​ទាំងនោះ​ទេ​ ឱ្យ​តែ​ប្រទេស​ទាំងនោះ​គោរព​អធិ​ប​តេយ្យភាព​ ឯករាជ្យ​របស់​ប្រទេស​កម្ពុជា​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្ដរ​ជាតិ​កាលពី​កន្លងមក​នេះ​ បាន​ឱ្យ​​ដឹង​ថា​ នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​របស់​ លោក​ Oh​ Nak​-young​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃទី០៩​ ខែមីនា​ លោក​ទេស​រដ្ឋ​មន្ដ្រី​ ប្រាក់​ សុ​ខុន​ បាន​សម្តែង​កតញ្ញូតា​ចំពោះ​ជំនួយ​ឧបត្ថម្ភ​លើ​គ្រប់​វិស័យ​ ដែល​រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ជូន​កម្ពុជា​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ឆ្លើយតប​ របស់​រដ្ឋាភិបាល​កូរ៉េ​ទទួលយក​សំណើ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ ឆ្លងកាត់​ទន្លេមេគង្គ​៕

ប្រភព : www.propertyarea.asia