Register Already an agent ? Login

សម្តេច​តេជោ​​នឹង​​អញ្ជើញ​​បើក​​ការដ្ឋាន​​សាង​សង់​​ព្រលា​នយន្ត​​ហោះ​​ថ្មី​​ខេត្ត​សៀមរាប​​​នៅ​​ពេល​​ឆាប់​ៗ​​នេះ​

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ​ក្នុង​ខេត្តសៀមរាប​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​នេះ​បើ​តាម​មន្រ្តី​ជាន់ខ្ពស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។​

​លោក​ ​ជា​ ​អូន​ ​អ្នកនាំពាក្យ​និង​ជារ​ដ្ឋ​លេខាធិការ​ ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​មានប្រសាសន៍​ឲ្យដឹង​ ​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៦​ ​មិនា​កន្លងមក​ថា​ ​ក្រុមការងារ​កំពុង​រៀបចំផែនការ​ ​និង​រៀបចំ​ការដ្ឋាន​ ​ដើម្បី​អញ្ជើញ​សម្តេច​តេជោ​ ហ៊ុន​ ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ទៅ​បើក​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​តម្លៃ​ប្រមាណ​ ​៩០០លាន​ដុល្លារ​អាមេរិក​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​លោក​បាន​បន្ត​ថា​ ​“​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ពេលវេលា​ជាក់លាក់​ទេ​ ​តែ​ពេលនេះ​ក្រុមការងារ​សម្តេច​បាន​រៀបចំ​ហើយ​ ​ដូច្នេះ​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវការ​នឹង​ចាប់ផ្តើម​ឆាប់​ៗ​នេះ​”​។​ ​លោក​បន្ត​ថា​ ​“​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ ​ជា​ព្រលា​នយន្ត​ហោះ​លំដាប់​អន្តរជាតិ​ ​ដែល​អាច​ចុះចត​យន្តហោះ​ខ្នាត​ធំ​បាន​ ​ដូចគ្នា​នឹង​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​និង​ព្រលា​នយន្តហោះ​កងកេង​ ​ខេត្ត​ព្រះសីហនុ​ក្រោយពេល​ពង្រីក​រួច​”​។​

​លោក​ ​ជា​ ​អូន​ ​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​ ​ដែល​ទទួលបន្ទុក​សាង​សង់​ព្រលា​នយន្ត​ហោះ​ថ្មី​ ​ដែល​ស្ថិត​ក្នុង​ស្រុក​សូទ្រនិគម​ ​ខេត្តសៀមរាប​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ ​និង​រៀបចំ​បច្ចេកទេស​មួយចំនួន​ ​ដើម្បី​ឈាន​ទៅ​ពន្លឿន​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​ថ្មីនេះ​ហើយ​។​ ​

លោក​បន្ត​ថា​ ​ក្រោយពេល​សាងសង់​ចប់​ ​វា​នឹង​ក្លាយ​ជា​ព្រលា​ន​លំដាប់​អន្តរជាតិ​មួយ​ ​ក្នុង​ចំ​ណោម​ព្រលា​នយន្តហោះ​លំដាប់​អន្តរជាតិ​នានា​នៅ​កម្ពុជា​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោក​ ​ស្រី​ឆាយ​ ​ស៊ី​វលី​ន​ ​បាន​មានប្រសាសន៍​ថា​ ​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ថ្មីនេះ​ ​នឹង​ធ្វើឲ្យ​កម្ពុជា​អាច​ឈាន​ទៅ​មួយ​កម្រិត​ទៀត​ ​ដោយ​យើង​រំពឹង​ថា​នឹង​ទទួល​បាន​យន្តហោះ​ចុះចត​កាន់តែ​ច្រើន​ ​ដែល​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​និង​សកម្មភាព​ពាណិជ្ជកម្ម​កើនឡើង​បន្ថែម​ទៀត​នា​ពេល​អនាគត​។​

លោកស្រី​បន្ត​ថា​ ​“​នៅ​ពេល​ព្រលា​នយន្ត​ហោះ​នេះ​សាងសង់​ចប់​ ​វា​នឹង​ភ្ជាប់​កម្ពុជា​ជាមួយនឹង​តំបន់​ ​និង​ពិភពលោក​កាន់តែ​សកម្ម​ឡើង​ ​ដែល​នឹង​ធ្វើឲ្យ​ខេត្តសៀមរាប​កាន់តែ​មានការ​រីកចម្រើន​លឿន​ថែមទៀត​”​៕​

ប្រភព : www.propertyarea.asia