ខណ្ឌសែនសុខ កាន់តែទាក់ទាញ ខណៈខណ្ឌមួយនេះ កំពុងមានវត្តមាន ផ្សារទំនើបជាតិ និងអន្តរជាតិខ្នាតធំជាច្រើន អគារពាណិជ្ជកម្ម បុរី ខុនដូ ផងដែរ ដែលធ្វើឲ្យតម្លៃដី និងអចលនទ្រព្យផ្សេងទៀត នៅតំបន់នោះឡើងថ្លៃគួរឲ្យតក់សម្គាល់។
បច្ចុប្បន្នខណ្ឌសែនសុខ មានក្រុមហ៊ុនវិនិយោគបុរី និងគំរោងលំនៅដ្ឋាននានានាប្រមាណ២០ ដែលបាននិងកំពុងវិនិយោគនៅតំបន់នោះ ហើយ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិមួយចំនួនទៀត បានបើកដំណើរការដូចជា ផ្សារបោះដុំ MAKRO, ផ្សារទំនើបជប៉ុន AEON MallII។
យោងតាមការបង្ហាញ របស់លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate ព្រមជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានបង្ហាញ គម្រោងអភិវឌ្ឍអចនទ្រព្យនៅក្នុង ខណ្ឌទួលគោក និងសែនសុខ ដែលចូលរួមចំណែកធ្វើអោយតម្លៃដីនៅតំបន់ខណ្ឌទាំងពីរឡើងថ្លៃ ក្នុងនោះរួមមាន៖
១. Chipmong Land
២. បុរីប៉េងហួត
៣. បុរីវិមានភ្នំពេញ
៤. ហ្រ្គេនភ្នំពេញ
៥. បុរីអង្គរភ្នំពេញ
៦. Arata Guarden Residences
៧. New wold City
៨. បុរី លីម ឈាងហាក់
៩. Sunway Toul Kork
១០. One Park ជាដើម។
ហើយថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគសាងសង់ផ្សារទំនើប ខ្នាតយក្យ ជីប ម៉ុង សែនសុខ (Chip Mong Sensok Mall) នៅផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ដែលនឹងបញ្ចប់ការសាងសង់នៅឆមាសទី១ ឆ្នាំ ២០២០។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានធ្លាប់មានប្រសាសន៍ថា ការរីកចម្រើនលឿននៃខណ្ឌសែនសុខ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយ អ្វីដែលគួរមានខ័ណ្ឌនេះមានស្ទើរអស់ហើយ ដូចជា សាលារៀន ផ្សារទំនើប លំនៅដ្ឋាន កន្លែងរៀបចំអាពាហ៍ពិពាហ៍ជាដើម។
ចំណែកហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះកំពុងមានការអភិវឌ្ឍ និងជាប្រភេទហេដ្ឋារចនាសម្ព័ន្ឋធំៗ ងាយស្រួលដល់ការធ្វើដំណើរនិងរស់នៅ។ខណ្ឌនេះមាន សណ្ឋានដីល្អ មានភាពអំណោយផលដល់ការសាងសង់សំណង់នានា និងទី៤ បរិស្ថាននៅក្នុងខ័ណ្ឌនេះល្អ ដោយសារមិនមានរោងចក្រសហគ្រាសនានា ដែលបំពុលផ្សែងក្នុងតំបន់នេះ។
ប្រភព : អត្ថបទ Bee