Register Already an agent ? Login

ខ័ណ្ឌចំនួនពីរ ទាក់ទាញគំរោងវិនិយោគលំនៅដ្ឋានជាច្រើន

ភ្នំពេញ៖ បើនិយាយអំពីខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ លោកអ្នកពិតជាទទួលស្គាល់លើការអភិវឌ្ឍយ៉ាងឆាប់រហ័ស ទៅលើតំបន់ពាណិជ្ជកម្មនិងតំបន់រស់នៅ ដែលខុសឆ្ងាយពីមុន។

ប៉ុន្តែបច្ចុប្បន្ន ខណ្ឌទាំងពីរនេះ កំពុងក្លាយជាគោលដៅពីរ សម្រាប់ការធ្វើអាជីវកម្ម និងការរស់នៅ ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងវិនិយោគិន ពីព្រោះថាតំបន់ទាំងពីរ បានប្រែពីតំបន់ជាយក្រុង មកជាទីក្រុងរណបក្នុងពេលឆាប់ៗខាងមុខនេះ ។

ខណ្ឌសែនសុខ កំពុងតែរីកស្គុះស្គាយទៅដោយផ្សារទំនើប ដែលរួមមានផ្សារទំនើ​បអ៊ីអនទី២ និងផ្សារម៉ាក្រូ ដែលបានផ្លាស់ប្តូរមុខមាត់តំបន់នេះ ឲ្យក្លាយទៅជាតំបន់ពា​ណិជ្ជកម្មមួយ សម្រាប់ការកំសាន្ត លំហែកាយ និងជម្រើសទំនិញ សេវាកម្មជាច្រើនផងដែរ។

ងាកមកខណ្ឌឬស្សីកែវ នៅជាប់នឹងខណ្ឌសែនសុខនេះដែរ ក៏កំពុងបង្ហាញពីគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន កំពុងមានការកើនឡើងយ៉ាងគំហុក។ ដោយសំលឹងមើលសក្តានុពល និងតម្រូវការលំនៅដ្ឋាន ក្នុងខណ្ឌឬស្សីកែវ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងលំនៅដ្ឋានដ៏ល្អឥតខ្ចោះ ដែលមានឈ្មោះថាគម្រោង ដឹស្តាព្រីមៀរ៍ ក្នុងគោលបំណងចង់​ឲ្យ ​អតិថិជន​ទទួល​បាន​នូវ​សុភមង្គល ឧត្តម​ភាព ទំនុក​ចិត្ត ភាព​កក់​ក្តៅ ​ផាសុកភាព និងសុវត្ថិភាព​ក្នុងការរស់នៅ។

ម្រោងដឹស្តាព្រីមៀរ បានសាងសង់ឡើងជាមួយរចនាបថដ៏សម្បូរបែប ដែលរួមបញ្ចូលដូចជា ក្លឹប​ហាត់​ប្រាណ​ដ៏​ទំ​នើប ​​​​​ អាង​ហែល​​ទឹក សួនច្បារលំ​ហែ​កាយ និងផ្សារ​ទំនើប​ Aeon MaxValu សម្រាប់​សម្រួល​​ដល់អតិថិជន ក្នុងគម្រោងផ្ទាល់ផងដែរ។ នៅ​តាមដង​ផ្លូវនីមួយៗ ក្នុងគម្រោង​មានដើមឈើ​ខៀវស្រងាត់អមសងខាង បន្ថែមនូវ​បរិយា​កាស​ធម្មជាតិដ៏ស្រស់ត្រកាល ប្រែក្លាយជាគម្រោងលំនៅដ្ឋាន ធម្មជាតិពណ៌បៃតងល្អសម្រាប់ការរស់នៅថែមទៀតផង។​

ដើម្បីជាជម្រើសសម្រាប់អ្នក ​ដែលមានប្រាក់ចំណូលមធ្យម និងអ្នកមានគ្រួសារថ្មីថ្មោង គម្រោងដឹស្តាព្រីមៀរ៍បានសាងសង់ជាប្រភេទផ្ទះល្វែង មានគុណភាពសំណង់រឹងមាំ សោភណ្ឌភាពល្អឥតខ្ចោះ និងតម្លៃសមរម្យ ដែលមានទំហំ4.2m x 16m បន្ទបគេងចំនួន៤ បន្ទប់ទឹកចំនួន៥ ព្រមទាំងបរិវេណទទួលភ្ញៀវ បរិវេណទទួលទានអាហារនិងចម្អិនអាហារ និងបរិវេណចតរថយន្តធំទូលាយ។

សម្រាប់លោកអ្នកដែលចង់បានផ្ទះល្វែង ក្នុងគម្រោងដឹស្តាព្រីមៀរ៍នឹងអស់ក្តីកង្វ​ល់ជាមួយប្រាក់កក់ទៀតហើយ បុរី ប៉េង ហួត បានធ្វើការផ្តល់ជូនពិសេសបង់រំលស់១០០% ដោយគ្មានប្រាក់កក់រយៈពេល១៧ឆ្នាំ ដែលមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកញ្ញានេះ​ តែប៉ុណ្ណោះ ប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

ប្រភព : Property area