ប្រទេសមហាអំណាចចិនដែលបានលូកដៃចូលទៅក្នុងជំនួញក្រៅប្រទេសថ្មីៗនេះបានបញ្ឃប់ការទិញអចលនទ្រព្យនានា នៅក្រៅប្រទេសព្រោះតែការអស់សង្ឃឹម និងការខាតបង់ក្នុងការចំណេញពីការវិនិយោគក្នុងវិស័យអចលទ្រព្យទាំងនេះ។
នៅក្នុងឆ្នាំ ២០១៦ ប្រជាជនចិន ២៥% បានសម្រុកទិញអចលនទ្រព្យនៅកណ្តាលទីក្រុងឡុង៍ ប៉ុន្តែក្រោយមកស្រាប់តែប៉ុន្មានខែចុងក្រោយនេះ តម្លៃនៃគេហដ្ឋាន និងអចលនទ្រព្យទាំងនោះមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឱ្យប្រជាជនចិនទាំងនោះទទួលការខាតបង់យ៉ាងធ្ងន់ធ្ងរ។
តាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ជាងពាក់កណ្តាលនៃការវិនិយោគនៅក្នុងទីក្រុងឡុង៍កាលពីឆ្នាំកន្លងមក ភាគច្រើនបានមកពីវិនិយោគិនអាស៊ី (ចិន) ហើយមានតែ ១៥ % ប៉ុណ្ណោះមកពីចក្រភពអង់គ្លេស។
សរុបមកការវិនិយោគរបស់ចិនលើទ្រព្យសម្បត្តិបរទេសនៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន 10,6 ពាន់លានដុល្លារក្នុងឆ្នាំ 2016 ។ ហើយតម្លៃសរុបនៃការវិនិយោគបានធ្លាក់ចុះដល់ 1,7 ពាន់លានដុល្លារនៅឆ្នាំនេះ ក្នុងអត្រា 84% ហើយរំពឹងថាវានឹងនៅមានកម្រិតទាបនៅឆ្នាំក្រោយបន្តទៀត។
គួរបញ្ជាក់ផងដែរថារយៈពេលកន្លងមកចិនបានទិញអចលទ្រព្យជាច្រើននៅកណ្តាលទីក្រុងឡុង៍ ហើយរកបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការទិញលក់អចលនទ្រព្យទាំងអស់នេះ៕
ប្រភព៖ BusinessInsider