ក្រុងវ៉ាស៊ីនតោន៖ លោកអូប៉ាម៉ាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងអ្នកស្រីមីឆែល បានចំណាយលុយប្រមាណជាង 8,1 លានដុល្លាទិញផ្ទះដ៏ស្តុកស្តម្ភមួយកន្លែងនៅក្រុងវ៉ាស៊ីនតោន បន្ទាប់ពីធ្លាប់បានជួលផ្តាច់រយៈពេលកន្លងមក។
កាលពីកំឡុងខែឧសភា លោកអូប៉ាម៉ាបានធ្វើកិច្ចសន្យាជួលផ្ទះមួយនេះ ទំហំ 8.200 ហ្វីត (ប្រមាណ 761.80493 ម៉ែត្រការ៉េ) នៅ Kalorama ដែលជាតំបន់ប្រជុំ ដោយជនល្បីឈ្មោះដូចជាគេហដ្ឋានរបស់ អ្នកការទូត អ្នកនយោបាយ និងចារកម្ម។ ហើយអ្នកជិតខាងថ្មី ដែលទើបតែរើចូលមកនៅក្នុងតំបន់មួយនេះដែរនោះគឺ កូនស្រីរបស់ លោកប្រធានាធិបតី Trump អ្នកស្រី Ivanka Trump រួមទាំងស្វាមីលោក Jared Kushner និង លោករដ្ឋលេខាធិការ Rex W. Tillerson ។
យោងតាមកំណត់ត្រារបស់ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា លោកអូបាម៉ាបានទិញផ្ទះធំមួយខ្នងនេះដែលមានបន្ទប់គេងចំនួន៩បន្ទប់ តាមរយៈក្រុមហ៊ុនមួយដែលពួកគេកាន់កាប់។ ផ្ទះនេះធ្លាប់ត្រូវបានគ្រប់គ្រងដោយលោក Joe Lockhart ជាអតីតលេខាធិការសារព័ត៌មានរបស់ អ្នកស្រីប៊ីលគ្លីនតុន ដែលបច្ចុប្បន្នជាមន្ត្រីទំនាក់ទំនងជាន់ខ្ពស់នៃសម្ព័ន្ធកីឡាបាល់ទាត់ជាតិ។
គួរឱ្យដឹងផងដែរថា មូលហេតុដែលនាំឱ្យអតីតប្រធានាធិបតីលោកអូប៉ាម៉ាសម្រេចចិត្តទិញផ្ទះ មួយខ្នងនេះ ព្រោះតែលោកនិងលោកស្រី នឹងបន្តរស់នៅទីក្រុងវ៉ាស៊ីនតោនយ៉ាងហោច រយៈពេល ២ ទៅ ២ឆ្នាំកន្លះទៀត ដូច្នេះការទិញផ្ទះផ្តាច់ងាយស្រួលជាងការជួលបន្ត៕
ប្រភព៖ The New York Times