Register Already an agent ? Login

Makro ផ្សារទំនើបបោះដុំធំរបស់ថៃនឹងបើកទ្វារក្នុងចុងឆ្នាំនេះនៅកម្ពុជា

ភ្នំពេញ៖ ស្លាកយីហោផ្សារ Makro ដែលមានឈ្មោះល្បីថាជាផ្សារលក់ទំនិញបោះដុំ មានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ បានចាប់ផ្តើមលើកស្លាកសញ្ញាការិយាល័យលក់នៅតាមជញ្ជាំងស័ង្កសីហ៊ុមព័ទ្ធទីតាំងការដ្ឋានសំណង់របស់ខ្លួន  ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ។

ផ្សារ Makro ខណ្ឌសែនសុខគឺសាខាដំបូងបំផុតនៅកម្ពុជា ដែលត្រូវបានសាងសង់នៅលើបរិវេណដីទំហំ ២៥៣ ម៉ែត្រ បណ្តោយនិងទទឹង ១៨៤ម៉ែត្រ (ស្មើនឹងផ្ទៃដីជិត ៥ ហិកតា)។ ចំណែកគ្រោងសំណង់ទាំងអស់នឹងត្រូវសាងសង់ឡើងដោយដែក ជាសំណង់ធំទូលាយ មានទំហំ ១២៨ ម៉ែត្រ គុណ ១០២ម៉ែត្រ និងមានកម្ពស់ ២ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ទី១។ ។ រីឯបរិវេណផ្ទៃដីនៅសល់ គឺជាចំណតយានយន្តគ្រប់ប្រភេទ និងជាសួនច្បារ។ តាមការគ្រោងទុក ការសាងសង់សំណង់របស់ផ្សារនេះនឹងត្រូវបញ្ចប់នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ។

Makro នឹងក្លាយជាឃ្លាំងស្តុកដ៏ធំ និងជាផ្សារទំនើបលក់បោះដុំធំបំផុត ក្នុងតម្លៃសមរម្យដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្សារនេះមិនមានជួលតូប ហាង ឬក៏ទីកន្លែងលក់នៅក្នុងផ្សារនេះទៅឲ្យភាគីផ្សេងៗទេ។

បើតាមការពន្យល់របស់បុគ្គលិកផ្នែកលក់មួយរូបបានឲ្យដឹងថា ៖ «សាខាផ្សារ Makro នៅកម្ពុជាដំបូងគេនេះ នឹងបើកដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ៕ 

ប្រភព៖ Khmer post

Makro លើកស្លាកសញ្ញាការិយាល័យលក់របស់ខ្លួននៅខណ្ឌសែនសុខ