London: តំបន់មាត់សមុទ្រភាគខាងជើងមួយរបស់ក្រុងឡុង៍ កំពុងតែកើបចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ខ្ទង់រាប់ពាន់លានផោន ជាមួយនឹងការដាក់លក់ផ្ទះជាង ១០០ល្វែង។ ដោយ Apartment ដែលមានបន្ទប់មួយមានតម្លៃចាប់ពី 465,000 ផោន និង Apartment មានបន្ទប់៣ មានតម្លៃចាប់ពី 1,265,000 ផោន ។
កន្លែងអភិវឌ្ឃន៍ថ្មីនៅមាត់សមុទ្រមួយនេះ ត្រូវគេដាក់ឈ្មោះឱ្យថា Royal Docks West។ ដោយមិនត្រឹមតែមាន Apartment សំណង់ផ្ទះល្វែង និងផ្ទះស្នាក់នៅដ៏ប្រណីត សម្រាប់លំហែកាយជាមួយទឹកសមុទ្រខៀវស្រងាត់ និងអាំងថ្ងៃលេងប៉ុណ្ណោះទេ តែថែមទាំងមានការបង្កើតតំបន់ទិញទំនិញដ៏ធំមួយ រួមនឹងសួនសាធារណៈដ៏ស្រស់បំព្រងផងដែរ។
តាមគម្រោង តំបន់ថ្មីមួយនេះនឹងបញ្ចប់ការសាងសង់របស់ខ្លួន នៅបំណាច់ឆ្នាំក្រោយ៕
ប្រភព៖ DailyMail