ភ្នំពេញ៖ ទីបំផុតអគារ ១៣៣ ជាន់ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន ដែលមានកម្ពស់ជាង ៥00 ម៉ែត្រ បានកំណត់កាលបរិច្ឆេទសាងសង់ហើយ។ ម្ចាស់គម្រោងលោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានសម្រេចជ្រើសរើសយកថ្ងៃទី ១ ខែសីហា ខាងមុខនេះ ដើម្បីបើកការដ្ឋានសាងសង់ ។ ហើយបើតាមគម្រោងនឹងចំណាយទុនវិនិយោគ ប្រមាណ ២១០០ លានដុល្លារ និងបណ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដូចជាអាផាតមិន សណ្ឋាគារផ្កាយ៦ ខុនដូដ៏ប្រណីត ការិយាល័យធ្វើការ ភោជនីយដ្ឋាន កន្លែងគយគន់ទេសភាពទីក្រុងភ្នំពេញ សេវាកម្មកម្សាន្ត និងផ្សារទំនើបជាដើម។
អគារពាណិជ្ជកម្មកប់ពពកនេះ សាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd. ហើយសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Roong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។ អគារភ្លោះកប់ពពកTBR Twin Tower World Trade Centre នេះនឹងលេចរូបរាងនៅកណ្តាលក្រុងភ្នំពេញ ជិតទន្លេមេគង្គពោលគឺនៅទល់មុខ ណាហ្គាវើលស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត ឌ្រីម លែន ចាស់លើផ្ទៃដីទំហំ ៥ហិកតា៕
ប្រភព៖ Post Khmer