Register Already an agent ? Login

គម្រោងអាម៉ាហ្សូនរីសតកំពុងដំណើរការ

ភ្នំពេញ៖ ក្រុមហ៊ុនធរណីរៀលអេស្ទេត គឺជាក្រុមហ៊ុនដែលទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ភូមិសុបិន ឬអាម៉ាហ្សូន រីសត (Amazon Resort) ដែលស្ថិតនៅលើផ្ទៃដីចំនួន២០ហិកតា មានចម្ងាយ១៨គីឡូម៉ែត្រ ពីវត្តភ្នំ គឺស្ថិតនៅខាងលិចនៃរង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ២ ។ ទីតាំងស្ថិតនៅសង្កាត់កងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នបានលក់អស់ជាង៩០ភាគរយហើយ។

ក្នុងគម្រោង២០ហិកតានៃដីសរុប ដី១២ហិកតាទុកសម្រាប់សាងសង់រីសត និង ៨ហិកតា សម្រាប់សង់ផ្ទះនិងផ្សារសហគមន៍។ ចំពោះដីឡូតិ៍លក់ជូនប្រជាជនដើម្បីសង់ផ្ទះ ទំហំ៥គុណនឹង២០ម៉ែត្រ មានតម្លៃចាប់ពី ៩០០០ដុល្លារ ទៅ ១៣០០០ដុល្លារ ហើយអាចស្នើរសុំប្លង់រឹងបាន ដោយអាចទិញតាមការបង់រំលស់រយៈពេល៤២ខែ ហើយក្នុង១ខែ ត្រូវបង់ចំនួន២១៤ដុល្លារដោយមិនមានការប្រាក់ ឬប្រាក់កក់។

ចំពោះគម្រោងអាម៉ាហ្សូនមួយនេះ នឹងចំណាយថវិកា១០លានដុល្លារ ហើយធ្វើទៅតាមជំហាននីមួយៗក្នុងរយៈពេល៦ឆ្នាំ។ ដូច្នេះតម្លៃដីនឹងឡើងថ្លៃនៅពេលដែលមានគម្រោងជាបន្តបន្ទាប់ក្នុងពេលខាងមុខ។

គម្រោងអាម៉ាហ្សូន រីសតនេះមានជាកូនវីឡា ផ្ទះសហគមន៍ និងកន្លែងកម្សាន្តជាច្រើនកន្លែង ដែលរួមមាន ផ្ទះអណ្តែតទឹក ភោជនីយដ្ឋានអណ្តែតទឹក ជិះកង់លើទឹក ជិះទូកកញ្ជើ ផ្ទះលូលម្ហែកាយតាមមាត់បឹងចំនួន១៥ ហាងកាហ្វេបែបអឺរ៉ុបសម្រាប់យុវវ័យ តារាងបាល់ទាត់ចំនួន ៣កន្លែង តារាងបាល់ទះ និងកាប្លិ៍ខ្សែរ៉កពីលើបឹង។ ដូច្នេះប្រជាជននៅទីក្រុងទាំងអស់អាចយកទីតាំងនេះធ្វើជាកន្លែងលម្ហែកាយ ដោយមិនបាច់ចំណាយពេលវេលាទៅកំសាន្តទីកន្លែងធម្មជាតិដែលនៅឆ្ងាយ៕

ប្រភព៖ Post Khmer

ប្លង់គំរូគម្រោងអាម៉ាហ្សូនរីសត