Register Already an agent ? Login

គម្រោងវិនិយោគជាង១៧០ ខេត្តកំពង់ស្ពឺ៤៣គម្រោង តាមពីក្រោយស្វាយរៀង៣៤គម្រោង ខណៈកោះកុង២២គម្រោង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួន ១៧២គម្រោង ទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ដោយខេត្តកំពង់ស្ពឺទទួលបានច្រើនជាងគេ ៤៣គម្រោង តាមពីក្រោយស្វាយរៀងទទួលបាន ៣៤គម្រោង ខណៈ ខេត្តកោះកុងដែលនៅឆ្ងាយទទួលបាន ២២គម្រោង ស្របពេលដែលភ្នំពេញទទួលបាន ២១គម្រោង។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ គម្រោងវិនិយោគចំនួន ១៧២គម្រោង វិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះ គម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។

តាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខេត្តកំពង់ស្ពឺ ៤៣គម្រោង, ស្វាយរៀង ៣៤គម្រោង, កោះកុង ២២គម្រោង, រាជធានីភ្នំពេញ ២១គម្រោង, ព្រះសីហនុ ១៦គម្រោង, កណ្ដាល ១២គម្រោង, កំពង់ឆ្នាំ ៧គម្រោង ខណៈ ត្បូងឃ្មុំ ពោធិ៍សាត់ និងបន្ទាយមានជ័យ ១គម្រោងរៀងគ្នាផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ប្រភពទុនវិនិយោគឈានមុខ វិនិយោគិនចិនបានឈរលើគេគ្របដណ្ដប់ ៥៦,២៣% កម្ពុជា៣,៤០% សិង្ហបុរី២,៩១% កោះ British Virgin២,៤០% វៀតណាម១,៦៥%  កោះ Cayman០,៩៨ អង់គ្លេស០,៥៥ កោះ Samoa០,២៥១ សហរដ្ឋអាម៉េរិក០,១៨ និងកាណាដា០,១៥%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)