Register Already an agent ? Login

ក្រសួង៣ បានបើកកិច្ចប្រជុំរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូកតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីន ក្រសួងធានធានទឹក និងក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូកតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានការចូលរួមពី លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្ត តាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងរៀបចំដែនដី។

បើតាមនេះ កិច្ចប្រជុំនេះ មានគោលបំណងរៀបចំយុទ្ធសាស្ត្រយូរអង្វែង ដើម្បីកៀរគរវិនិយោគ និងបង្កើនចំណូលពីតំបន់ដងទន្លេមេគង្គ និងបឹងទន្លេសាប ដោយផ្ដោតលើការសាងសង់ផែមួយចំនួនតាមដងទន្លេ ជំរុញបង្កើតសកម្មភាពសេដ្ឋកិច្ចនានា និងជំរុញទាក់ទាញវិស័យទេសចរណ៍។

សំដៅបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាបឱ្យមានភាពរីកចម្រើនធូរធារ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បើតាមការបញ្ជាក់ប្រជុំដដែលនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)