Register Already an agent ? Login

អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដល់សហគ្រាស ៣៣៨ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥

ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ សហគ្រាស៣៣៨ ទទួលបាន អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារ។

គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធ បានផ្ដល់អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ផ្តល់ជូនសាធារណជននិងអ្នកជាប់ពន្ធនូវបញ្ជីឈ្មោះក្រុមហ៊ុន ឬសហគ្រាស ចំនួន ៣៣៨។

តាមការផ្ដល់នេះ ដើម្បីបញ្ចៀសការប្រើប្រាស់សេវាពាក់ព័ន្ធនឹងពន្ធដារពីបុគ្គលដែលគ្មានអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដែលអាចនាំឱ្យទទួលរងនូវការពិន័យ និងទោសទណ្ឌផ្សេងៗ។

គួរបញ្ជាក់ផងដែរថា បុគ្គលដែលប្រកបវិជ្ជាជីវៈជាភ្នាក់ងារសេវាកម្មពន្ធដារដោយគ្មានអាជ្ញាបណ្ណ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ២០លានរៀល ដូចមានចែងក្នុងមាត្រា ២៤៥ នៃច្បាប់ស្តីពីសារពើពន្ធ។

ដោយឡែក អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលទទួលការផ្គត់ផ្គង់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារ ពីបុគ្គលដែលមិនមែនជាភ្នាក់ងារសេវាកម្មពន្ធដារ ធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារដោយគ្មានអាជ្ញាបណ្ណ ត្រូវទទួលរងពិន័យជាប្រាក់ ៥លានរៀល ដូចមានចែងក្នុងប្រការ១៥ នៃប្រកាសលេខ២៣០ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)