Register Already an agent ? Login

លោក ម៉ៅ ធនិន ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ពាន់ក្បាលដី ជូនប្រជាពលរដ្ឋចំនួន ២ឃុំ ក្នុស្រុកទឹកឈូ ខេត្តកំពត

កំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចែកចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូ​មិដូនស៊យ​ ឃុំថ្មី​ និងភូមិព្រៃត្នោត​ ឃុំកំពង់ក្រែង​ ក្នុងស្រុកទឹកឈូ ក្បាលដីសរុបចំនួន ១,០១៥ក្បាលដី ស្មើនឹង ៦៤៩ គ្រួសារ។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានថ្លែងថា ដោអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្តេចធិបតី និងក្រោមការដឹកនាំគាំទ្រចង្អុលបង្ហាញដោយផ្ទាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលខេត្តកំពត ក្រុមការងារចុះបញ្ជីដីធ្លីរបស់មន្ទីរបានពន្លឿនការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា និងស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

តាមការថ្លែង លោក ព្រាប សុផាត ក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធ នាពេលនេះគឺមានចំនួន២ ភូមិ គឺភូមិដូនស៊យ ឃុំថ្មី និងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ក្នុងស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ១,០១៥ក្បាលដី ស្មើនឹង ៦៤៩គ្រួសារ។

លោកប្រធានមន្ទីរ បានបន្តថា ក្នុងនោះ ភូមិដូនស៊យ ឃុំថ្មី មានក្បាលដី សរុបចំនួន ៣៦៩ក្បាលដី ស្មើនឹង ២១៦គ្រួសារ និងភូមិព្រៃត្នោត ឃុំកំពង់ក្រែង មានក្បាលដីសរុបចំនួន ៦៤៦ក្បាលដី ស្មើនឹង ៤៣៣គ្រួសារ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ បានថ្លែងឡើងថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងមនសិកាស្នេហាជាតិមាតុភូមិ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី និងបានជំរុញការចុះបញ្ជីដីធ្លីនិងចេញបណ្ណកម្មសិទ្ធិតាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បបជាដើម។

ដោយឡែកថ្ងៃនេះ អាជ្ញាធរខេត្ត រួមនិងមន្ទីរជំនាញបានរៀបចំធ្វើពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីស្ថិតក្នុង ភូមិដូនស៊យ ឃុំថ្មី និងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ១ ០១៥ក្បាលដី ស្មើនឹង ៦៤៩គ្រួសារ និងប្រកាស់បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ បានបង្ហាញឱ្យឃើញពីការគិតគូពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាការថ្លេងបន្ត លោក ម៉ៅ ធនិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)