Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពីការចេញអង្ករជាង ៤៨លានដុល្លារ ក្នុងបរិមាណ ៥៩ ០៨៦តោន ដើមឆ្នាំ២០២៥

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៥ កម្ពុជា ទទួលបានចំណូលពីការចេញអង្ករចំនួន ៤៨.០៣លានដុល្លារ មានបរិមាណ ៥៩ ០៨៦តោន។ បើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

កានាំចេញអង្ករ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៣៩ និងនាំចេញទៅកាន់គោលដៅចំនួន ៤៥គោលដៅ។ បើតាមការបញ្ជាក់ សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា ក្នុងនោះ បាននាំទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន៣៦ ៧១៤តោន គិតជាទឹកប្រាក់ចំនួន២៩.៧៩លានដុល្លារ, នាំចេញទៅកាន់ប្រទេសចិន និងហុងកុងចំនួន៣ ៧៧២តោន គិតជាទឹកប្រាក់ចំនួន២.៥៦លានដុល្លារ។

ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេស បានបរិមាណចំនួន ៩ ៤១៣តោន គិតជាទឹកប្រាក់ចំនួន ៧.៣១លានដុល្លារ  និងទៅកាន់គោលដៅ ១៦ប្រទេសផ្សេងទៀត មានអាហ្វ្រិក, មជ្ឈឹមព៌ា, អាមេរិក, កាណាដា, អូស្ត្រាលី, ញ៉ូហ្សេឡេន បានចំនួន ៩ ១៨៧តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧លានដុល្លារ។

ចំពោះប្រភេទអង្ករ ដែលបាននាំចេញរួមមាន អង្ករក្រអូបចំនួន ៩៣.០១%, ប្រភេទអង្ករស ធម្មតា.៩៣%, អង្ករចំហ៊ុយ២.៣១%, អង្ករសរីរាង្គចំនួន១.៤២% និងអង្ករផ្សេងៗចំនួន០.៣៣%។

បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា នៅខែមករា ឆ្នាំ២០២៥ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦១៩ ៤៨៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណ ១៣៩.៣៨លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)