ភ្នំពេញ៖ កម្ពុជា រកចំណូលបានពីការនាំចេញគ្រាប់ស្វាយចន្ទី ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០លានដុល្លារ រយៈពេលជិត ១២ខែ ឆ្នាំ២០២៤។ បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការកើនឡើង ដូច្នេះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន។ ជាការបន្ត លោក អួន ស៊ីឡុត បន្តទៀថា តជាទឹកប្រាក់បានកើនឡើង ៣១%។
ការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមរួមសរុបទាំងអស់ ៧៩៣ ៤៥៣តោន សម្រាប់១២ខែនេះ។ ជាការបន្ថែម ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
បើតាម ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម។
លោក បានបន្ថែមថា ចំពោះ សមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុង១ឆ្នាំ។ ៤៤សហគ្រាស ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។
មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែលបានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្មមានចំនួន ៤ប្រភេទ ដូចជា M-23 ពូជ M-10 ពូជ IM-4 និងពូជ H-09។ តាមការឱ្យដឹងបន្ត លោក អួន ស៊ីឡុត បានបន្ថែមទៀត ដោយឡែកបើយោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០តោន។
ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងបានបន្តថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧៧០០ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ហិកតា និងខេត្តរតនគិរីប្រមាណ ៩៧ ២០០ហិកតា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)