Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជាង៤០០ មានទុនសរុបជិត៧ពាន់លានដុល្លារ នៅឆ្នាំ២០២៤

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC បានអនុម័តគម្រោងវិនិយោគ ៤១៤គម្រោង ទុនវិនិយោគ​ចំនួន​ ៦,៩០០លានដុល្លារ នៅឆ្នាំ២០២៤។ បើតាមកិច្ចប្រជុំផ្លូវការលើកទី១ របស់ ក.អ.ក ក្រោមកិច្ចដឹកនាំ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន ក.អ.ក.។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន ក.អ.ក. បានផ្តល់កិត្តិយសអញ្ជើញដឹកនាំកិច្ចប្រជុំផ្លូវការលើកទី១ របស់ក.អ.ក. បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានចាប់ផ្តើមដំណើរការ ដោយមានការអញ្ជើញចូលរួមពី នាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក. រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ អគ្គលេខាធិការរង ជាថ្នាក់ដឹកនាំក.អ.ក. សរុបចំនួន ២៤រូប នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។

បើតាមកិច្ចប្រជុំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។

ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖

១-ចំនួន​ ២៦៨គម្រោង​ ឆ្នាំ២០២៣​ កើនដល់ចំនួន​ ៤១៤គម្រោងឆ្នាំ២០២៤​ ស្មើនឹងកើនឡើង​ ១៤៦គម្រោង​ = ៥៤%

២-ទុនវិនិយោគ​ ៤,៩២៧លានដុល្លារ​ ឆ្នាំ២០២៣​ កើនដល់ចំនួន​ ៦,៩០០លានដុល្លារ​ ស្មើនឹងកើនឡើង​ ១,៩៧៣លានដុល្លារ​ =​ ៤០%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)