ភ្នំពេញ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានទេសចរជាតិ និងអន្តរជាតិជាង ៧,៨លាននាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេស។ របាយការណ៍ ក្រសួងទេសចរណ៍។
ក្នុងចំណោម ទេសចរជាង ៧,៨លាននាក់ ក្នុងនោះ ទេសចរជាតិសរុប ៧ ៧៥៥ ០៩២នាក់ និងទេសចរអន្តរជាតិ សរុប ៨៩ ២៩៦នាក់។ បើតាមរបាយការណ៍ខាងលើ។
របាយការណ៍នេះ បានបញ្ជាក់ថា ភ្នំពេញ ទទួលបានទេសចរច្រើនជាងគេ មានភ្ញៀវដើរកម្សាន្តជាង ៦,២លាននាក់ ខណៈខេត្តសៀមរាបឈរលេខរៀងទី២ មានភ្ញៀវទេសចរជាង ៣៤ម៉ឺននាក់ និងខេត្តព្រះសីហនុ នៅលំដាប់ទី៣ ទេសចរជាង៣១ម៉ឺននាក់។
សូមកត់សម្គាល់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គឺមានទេសចរជាតិ នៅទូទាំងប្រទេសមានចំនួនកើនឡើងច្រើនជាងឆ្នាំ២០២៣៕
ដោយ៖ មឿន ឌីណា (Moeun Dyna)