Register Already an agent ? Login

កម្ពុជា បាននាំចេញស្រូវ-អង្ករ ៤,៥៤៣,៣៦៥តោន ទឹកប្រាក់សរុបជាង ១,៥៦០លានដុល្លារ ១០ខែឆ្នាំ២០២៤

ភ្នំពេញ៖ រយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩តោន គិតជាទឹកប្រាក់ចំនួន ៣៧៦.៦៣លានដុល្លារ ខណៈ នាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណ ១ ១៨៤.១៦លានដុល្លារ។ បើតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា។

បរិមាណអង្ករ ដែលបាននាំចេញនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ​ ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦។ បើតាមរបាយការណ៍ខាងលើ បានបន្តថា ក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បរិមាណអង្ករចំនួន ២៥៤ ៩៤៥តោន គិតជាទឹកប្រាក់ចំនួន ១៩៦.៩៣លានដុល្លារ។

ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨លានដុល្លារ, ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៧ប្រទេស បរិមាណចំនួន ១០០ ៩៩៦តោន គិតជាទឹកប្រាក់ចំនួន ៦៦.៦១លានដុល្លារ។

ជាមួយគ្នានេះ ទៅកាន់គោលដៅ ៣០ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ មានចំនួន ៥៧ ៨៩១តោន គិតជាទឹកប្រាក់ចំនួន ៥១.៦១លានដុល្លារ។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៣.២១% ប្រភេទអង្ករស ធម្មតា ២១.៧១% អង្ករចំហ៊ុយ ៣.០៤% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.៣០%។ បើតាមប្រភពដដែល។

សហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦តោនស្រូវសើម គិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ១៨៤.១៦លានដុល្លារ ក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)