Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលជិត ៣៦លានដុល្លារ លក់បណ្ណទស្សនាមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

សៀមរាប៖ រយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ បើតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ។

បើតាម គ្រឹះស្ថានអង្គរ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៧៧៤ ២០៣នាក់ កើន ២៨.៤៨% ដែលទទួលបានចំណូល ៣៥ ៩៨៧ ៩៦១ដុល្លារ កើន ២៩.០៧% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៣។ ចំពោះចំណូល លក់សំបុត្រទូក ៦០៨ ២១៦ដុល្លារ។

សូមរម្លឹកថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៧៩ម៉ឺននាក់ ទទួលបានចំណូល ៣៧ ១៩៨ ៩៨៨ដុល្លារ កើន ២២២.៦៨%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)