ភ្នំពេញ៖ កម្ពុជា នាំចេញកសិផលសម្រេចបានជាង ៦លានតោន ក្នុងឆមាសទី១ ឆ្នាំ២០២៤ កើនជិត ៦០% ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលនេះ បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក។ បើតាមទំព័រហ្វេសប៊ុក សម្ដេចធិបតី។
កសិផលកម្ពុជា ៩៤% គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ -ប្រទេសចិន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន, - ប្រទេសរៀតណាម ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់, -ប្រទេសថៃ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់។
កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី មាន៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។
គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា។ បើតាមការបញ្ជាក់ សម្ដេចធិបតី។
ទំហំទឹកប្រាក់ពីការនាំចេញ៖ -កសិផលក្រៅពីស្រូវ-អង្ករជាង ១៨០០លានដុល្លារ, -កសិផលស្រូវ ជាង ៤០០លានដុល្លារ, -កសិផលអង្ករ ជាង ២០០លានដុល្លារ, -ប្រភេទដំឡូងមី មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)