ព្រះសីហនុ៖ វត្តមានបស់ បុរីអឹមអិលក្រុងព្រះសីហនុ នឹងចូលរួម ប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា។ ជាការគូសបញ្ជាក់ថា សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ពិធីសម្ពោធនេះ សម្តេច ម៉ែន សំអន បានថ្លែងនូវការអបអរសាទរ និងកោតសសើរ ចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៉ីសធើនហៅស៍ រៀលអ៉ីស្ទេត បានរួមគ្នាបណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
តាមរយៈការផ្ដល់ចំណូល ផ្តល់ ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ និង ការចូលរួម ចំណែកប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និង គំរូមួយរបស់ កម្ពុជា ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមាន ស្រាប់ក្នុង ខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព។ ជាការបន្ត សម្តេច ម៉ែន សំអន។
វត្តមាននិងទំហំនៃការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជំនឿទុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចធិបតី ដែលបានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ច រួមជាមួយនឹងការ លើកទឹកចិត្ត និងជួយ សម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់។ ជាការបន្តទៀត សម្តេច ម៉ែន សំអន។
នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើឱ្យក្រុមហ៊ុនត្រូវផ្តល់សេវាកម្មដល់អតិថិជនប្រកបដោយការ ទទួលខុសត្រូវ ធានាសោភ័ណភាព គុណភាព និងប្រណិតភាព និងត្រូវ គោរពទៅតាមលិខិតបទដ្ឋាននានា ដូចជា៖ ច្បាប់សំណង់ និងច្បាប់វិនិយោគរបស់ ព្រះរាជាណាចក្រកម្ពុជា និងមានកាតព្វកិច្ចបង់ពន្ធដាឱ្យបានត្រឹមត្រូវ។
លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិលមង្គលរៀលធី បានលើកឡើងថា នេះគឺជាគម្រោងទី១ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៉ីសធើនហៅស៍ រៀលអ៉ីស្ទេត ដែលបានវិយោគលើលំនៅដ្ឋាន ដែលរួមមាន ប្រភទ ហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ជាប្រទេភផ្ទះមូលថ្មីស្រឡាង ដោយផ្តោតចំបងលើ ភាពរឹងមាំ ប្រណិតភាព សោភណ្ឌភាព ផាសុកខភាព និងទនើបស៊ីវិល័យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)