ភ្នំពេញ៖ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូបានចំនួន ២១៥,០៣៧,២២៧ដុល្លារ កើនជាង ១៤% នៅឆមាសទី១ ឆ្នាំ២០២៤។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។
របាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថាបន្តថា ការនាំចេញជ័រកៅស៊ូទទួលបាន ២១៣ ៤៣៥ ៨៤១ដុល្លារ ហើយចេញឈើកៅស៊ូទទួលបាន ១ ៦០១ ៣៨៦ដុល្លារ។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥១៧ដុល្លារ ក្នុង ១តោន កើនឡើងចំនួន ១០៧ដុល្លារ ក្នុង ១តោន ស្មើនឹង៧.៥៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៣។ បើតាមរបាយការណ៍ដដែល។
បើតាមរបាយការណ៍ដដែល បន្ថែមថា ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមិថុនា ឆ្នាំ២០២៤ មានតម្លៃ២២២ដុល្លារ ក្នុង១ម៉ែត្រគីប។
គួសបញ្ជក់ថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង ៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
គួររម្លឹកថា កាលពីឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារ កើនប្រមាណចំនួន ៦.២លានដុល្លា ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)