ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិ បានប្រមាណជាង ២៦ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញទំនិញកម្ពុជា មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ និងការនាំចូលពីបរទេសមានចំនួនជាង ១៣ ពាន់លានដុល្លារ។ បើតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានចំនួន ២០ប្រទេស និងជាមួយបណ្តាប្រទេសផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ២៦ពាន់លានដុល្លារ កើនជាង ១២% បើធៀបគ្រាដូចគ្នាឆ្នំា២០២៣។ ជាការបន្ត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើន ជាង ១២% បើធៀបគ្រាដូចគ្នាឆ្នំា២០២៣ ក្នុងនោះ កម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ចិនជាង ៨០០លានដុល្លារ, អាមេរិកជាង ៤ ៤០០លានដុល្លារ, វៀតណាមជាង ២ ០០០លានដុល្លារ, ថៃ ៤៣៩លានដុល្លារ។
ជប៉ុនជាង ៦២៨លានដុល្លារ, អាល្លឺម៉ង់ជាង ៤២៤លានដុល្លារ, អេស្ប៉ាញ ៤៥១លានដុល្លារ, កាណាដា ៤៩៤លានដុល្លារ, អង់គ្លេស ៤២៧លានដុល្លារ, ហូឡង់ ៣៤៥លានដុល្លារ, កូរ៉េខាងត្បូង ១៥៥លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗ ជាច្រើនទៀត។
រីឯ ការនាំចូលវិញ កម្ពុជាបាននាំចូលទំនិញមានទំហំទឹកប្រាក់សរុបជាង ១៣ពាន់លានដុល្លារ កើនជាង ១២% ក្នុងនោះការនាំចូលពី ចិនជិត ៦ពាន់លានដុល្លារ, វៀតណាមជាង ២ ០០០លានដុល្លារ, ថៃជាង ១ ៦០០លានដុល្លារ។
សឹង្ហបុរី ៤៥៦លានដុល្លារ, ឥណ្ឌូនស៊ី ៥២១លានដុល្លារ, តៃវ៉ាន់ ៣៥៤លានដុល្លារ, កូរ៉េខាងត្បូង ២៤១លានដុល្លារ, ម៉ាឡេស៊ី ៣៨៥លានដុល្លារ, ហុងកុង ១៩៨លានដុល្លារ, ក្រៅពីនេះ កម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើន ទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)